នារីម៉ាស្សាកោសជប់ម្នាក់ ត្រូវជនសង្ស័យមានគ្នា៦នាក់ចាប់រំលោភបានសម្រច

 

ភ្នំពេញ ៖ នារីម៉ាស្សាកោសជប់ម្នាក់ ត្រូវបានជនសង្ស័យមានគ្នា ៦នាក់ បានធ្វើសកម្មភាពចាប់រំលោភបានសម្រេច ខណៈពេលដែលនារីរងគ្រោះកំពុងតែដើរតាមផ្លូវម្នាក់ឯង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប ចំណុចមុខវត្តប្រជុំសាគរ ហៅវត្តថ្មី ក្រុម២ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ ន ស ន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ ម៉ាស្សាកោសជប់ ស្នាក់នៅហាងម៉ាស្សាមេគង្គស្ពា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង បានបាត់សំភារៈមួយចំនួនរួមមាន ទូរស័ព្ទដៃ មួយគ្រឿង  ម៉ាក Iphone5 ពណ៌ស ចិញ្ចៀនមាស ១ជី នឹងប្រាក់ចំនួន ២៥ដុល្លារ ។

 

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះ ហើយនឹងមិត្តភក្ត្រ័ស្រីម្នាក់ទៀត បានទៅអង្គុយហូបអីជាមួយបុរសជនជាតិអូស្រាលីចំនួន ២នាក់នៅក្បែរសណ្ឋាគារ សុខា ខណៈពេលតែហូបអីរួចហើយ មិត្តស្រីរបស់គេហើយនឹងមិត្តប្រុសជាជនជាតិអូស្រាលីម្នាក់ទៀតបាននាំគ្នាទៅផ្ទះមុន ដោយទុករូបគេហើយនឹងបុរសម្នាក់ទៀតនៅទីនោះ ។ ក្រោយមកនារីរងគ្រោះបានជូនបុរសជាជនជាតិនោះ ត្រឡប់ទៅផ្ទះវិញ ដែលផ្ទះរបស់បុរសខាងលើនោះ ស្ថិតនៅក្បែងវត្តប្រជុំសាគរ ហៅវត្តថ្មី ហើយបុរសជាជនជាតិនោះ បានហៅនារីរងគ្រោះអោយឡើងទៅលើ ដើម្បីដេកជាមួយបុរសនោះ តែនារីរងគ្រោះបានប្រាប់ទៅបុរសនោះវិញថា នាងមិនដេកទេ នាងចង់ត្រឡប់ទៅផ្ទះវិញ ។

 

ក្រោយមកបុរសខាងលើ ក៏បានយល់ព្រមអោយនារីរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ ខណៈពេលដែលនារីរងគ្រោះបានដើរចេញពីផ្ទះបុរសខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន ៦នាក់ តែអង្គុយនៅលើផ្លូវនោះ នៅពេលដែលនារីរងគ្រោះបានដើរហួសបានបន្តិច ស្រាប់តែជនសង្ស័យទាំងនោះ បានបំបែកគ្នាដើរចេញ ដោយអ្នកខ្លះដើរទៅអង្គុយលើផ្លូវម្ខាង អ្នកខ្លះដើរលើថ្នល់ ស្រាប់តែមានជនសង្ស័យម្នាក់បានយកដំបងមកឆក់លើខ្លួននារីរងគ្រោះ បណ្តាលឲ្យទុនជើង ហើយក៏បានដកយកទូរស័ព្ទដៃមួយគ្រឿងចេញពីនារីផងដែរ ។

 

ក្រោយមក ក៏មានបុរសម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Today  ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1896 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយប្រាប់នារីងគ្រោះថា ចាំខ្ញុំជួយជូននារីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នៅពេលដែលជិះចេញបានបន្តិច ស្រាប់តែមានបក្សពួកជនសង្ស័យចំនួន ៥នាក់ទៀត បានតេមកអោយបុរសនោះ ដឹកនារីរងគ្រោះអោយត្រឡប់មកផ្លូវចូលវត្តប្រជុំសាគរ ចូលមកក្នុងចេយត៍ដី ហើយបុរសនោះ បានដឹកយកទៅផ្ទះមួយកន្លែងដែលនៅក្បែរនោះ ដោយបានប្រាប់ទៅនារីរងគ្រោះថា យប់ហើយអត់មានសមត្ថកិច្ចធ្វើការទេ ពេលនោះ បុរសម្នាក់នឹងបាននាំនារីរងគ្រោះអោយចូលទៅក្នុងចេយត៍ដី ហើយក៏បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះជាបន្តបន្ទប់ ។ ក្រោយមកនារីរងគ្រោះបានសុំអង្វរទៅក្រុមសង្ស័យទាំងន ៦នាក់នោះថា កុំសម្លាប់រូបគេអី សុំអោយដោះលែងរូបគេទៅវិញផង ហើយជនសង្ស័យទាំងនោះ ក៏បានយល់ព្រមអោយនារីរងគ្រោះទៅវិញ ។

 

លុះព្រឹកឡើង នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់ ។ ទនឹ្ទងនឹងនោះដែរ ក្រោយពេលនារីរងគ្រោះបានដាក់ពាក្យបណ្តឹងរួចហើយ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមចាប់បានជនសង្ស័យ ២នាក់ក្នុងចំណោមបក្សពួកគេ ៦នាក់ ដោយជនសង្ស័យ ៤នាក់ទៀត កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត ៕ ដោយ៖ ស៊ុនតិច

0c8dee86-0e7d-4139-8a3b-2f3fe7c167a8 7f6da6f9-c5d4-4f81-afae-9ed2b839fc96 29ee1084-9617-4ebc-8350-3c6e7321cac6 46b6657e-ac60-46bd-8d01-777225630f53 260003fd-b52e-48e4-b970-2a7301b70790 a78d5143-d73b-4d28-b7ff-c675396ad69cimage 1 of 4,999

ចំនួនអ្នកទស្សនា
  • 0
  • 111
  • 2,106
  • 8,902,410

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More