ឃាត់ខ្លួនស្ត្រីវ័យ២៥ឆ្នាំម្នាក់ពាក់ព័ន្ធការបន្លំឯកសារសាធារណៈទិញលក់ផ្ទះ
ភ្នំពេញ៖ ស្រ្តីវ័យ២៥ឆ្នាំម្នាក់រស់នៅក្នុងបុរីមួយកន្លែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងសាកសួរដោះស្រាយតាមផ្លូវច្បាប់ បន្ទាប់ពីនារីរូបនេះរងការចោទប្រកាន់ដោយជាប់ពាក់ព័ន្ធទៅនឹងបន្លំឯកសារសាធារណៈទិញលក់ផ្ទះ ដែលក្នុងនោះដោយហត្ថលេខានិងត្រាសុទ្ធតែក្លែងក្លាយ។ហេតុការណ៏ឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៦ ស្ថិតនៅបុរីប៊ុនហួ ផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែកសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ស្រ្តីត្រូវឃាត់ខ្លួនសាកសួរនោះមានឈ្មោះ ជា សុម៉ាឡា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងបុរីបុរីប៊ុនហួ ផ្ទះលេខ៥២ ផ្លូវ លេខ ៩៥២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
បើតាមប្រភពបានអោយដឹងថាដើមចមនៃរឿងនេះរហូតឈានទៅដល់ផ្ទុះរឿងឯកសារក្លែងក្លាយស្រ្តីឈ្មោះជាសុម៉ាឡាបានយកឯកសារប្លង់ផ្ទះ ទីរកបញ្ចាំដើម្បីយកលុយជាប្រយោជន៍ផ្ទាល់ខ្លួនពីបុរសម្នាក់ឈ្មោះបូរភេទប្រុស អាយុជាង៤០ឆ្នាំ តែដោយសារ ការពិនិត្យទៅលើឯកាសារហត្ថលេខានិងត្រាឃើញមិនប្រក្រតីសង្ស័យ កាន់យកទៅសាកសួរអាជ្ញាធរសង្កាត់ចោមចៅនៅរសៀលថ្ងៃដដែលតែត្រូវបានលោកចៅសង្កាត់បដិសេធនូវ ការចុះហត្ថលេខានិងត្រាមិនមែនភាពពិតប្រាកដលេខរៀងជាន់គ្នាទើបបង្កឲ្យភ្ញាក់ផ្អើល។
ចំណែកហត្ថលេខាអភិបាលខណ្ឌនិងត្រាមិនប្រក្រតីសុទ្ធតែក្លែងក្លាយហើយត្រូវបានលោកយិនគានាយករដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យចុះមកពិនិត្យផ្ទាល់ទៅលើត្រាហត្ថលេខាសុទ្ធតែក្លែងក្លាយទាំងអស់ទើបផ្អើលដល់ម្ចាស់ផ្ទះដើម ដែលមិនដឹងខ្លួនត្រូវបានស្រ្តីរូបនេះ ធ្វើឯកសារបន្លំដើម្បីយកទីបញ្ចាំដែរនោះប្តឹងបដិសេធនិងម្ចាស់បុរីលោកប៊ុនហួរប្តឹងទប់ស្កាត់រាល់ឯកសារក្លែងក្លាយ មានរហូតដល់ទៅ២ច្បាប់ផ្សេងគ្នា។