Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កាំភ្លើង AK47 ច្រេះស៊ីមួយដើមត្រូវអ្នកគង្វាគោឃើញ ហើយហៅឲ្យសមត្ថកិច្ចមកទទួលយក !

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៦ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ គ.ស២០១៧

វេលាម៉ោង ១២ និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ ដឹកនាំដោយលោក ស៊ុន ថែប នាយរងប៉ុស្តិ៍ បានចុះល្បាតត្រួតពិនិត្យតាមភូមិសាស្ត្រ ងាយរងគ្រោះត្រង់ចំណុចទួលទំពូង ស្ថិតនៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ខណៈពេលកំពុងជិះម៉ូតូលើផ្លូវលំដើម្បីធ្វើការល្បាតនោះ ពេលដល់ចំណុចខាងលើមានអ្នកគង្វាលគោហៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ ឲ្យជួយមើលនៅចំណុចព្រៃកម្ពោធ ០១ កន្លែងដែលពួកគាត់សង្ស័យថាអាវុធជាតិផ្ទុះ ។ បន្ទាប់ពីបានទទួលភ្លាមកម្លាំងកាប់ឆ្ការព្រៃនោះបានប្រទះឃេីញអាវុធធុន AK47 ផលិតនៅប្រទេសចិនច្រេះ រលុបលេខ ចំនួន ០១ ដេីម បង់ដែកចំនួន០១ មានគ្រាប់ចំនួន០៦គ្រាប់ (គុណភាព១៥ភាគរយ)។

បច្ចុប្បន្នអាវុធធុន AK47 នោះត្រូវបានកម្លាំងជំនាញអាវុធជសតិផ្ទុះទទួលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More