Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ញាក់សាច់! ជនជាតិចិនប្រុសស្រីវ័យក្មេង៤នាក់ បើករថយន្តBMW បត់ឆ្លងផ្លូវត្រូវម៉ូតូឌ្រីមសង់បុករងរបួសធ្ងន់២នាក់

ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រីបួននាក់បើករថយន្តទំនើបបោះយ៉ាងលឿនខណៈមកដល់ផ្លូវបំបែកជាបួន

បានត់បត់ឆ្លងផ្លូវត្រូវបានម៉ូតូបុកចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឲអ្នកជិះម៉ូតូប្រុសស្រីពីរនាក់រងរបួសធ្ងន់ ចំណែកម្នាក់ត្រូបានដាច់មេជើងម្ខាង និងនារីជនជាតិចិនម្នាក់ត្រូវកញ្ចក់ខ្ទាតត្រូវហូរឈាមពេញមុខ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង០០និង៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចស្តុបរោងកុនលុច្ស ផ្លូវនរោត្ដម កែង​ផ្លូវ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

អ្នករងរបួសធ្ងន់ទាំងពីររថយន្តគិលានសង្គ្រោះគ្លីនិកឯកជនមកដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញជនជាតិប្រុសស្រីបួននាក់ ដែលបុរសជនជាតិចិនជាអ្នកបើករថយន្តសេរីទំនើប ម៉ាក BMW ពណ័ស ពាក់ស្លាកលេខភ្នំពេញ 2AM-6839 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំនុចកើតហេតុខាងបានបត់ឆ្លងត្រូវម៉ូតូឌ្រីមសង់០១៥ ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FA-0671 បើកពីជើងទៅត្បូងក្នុងល្បឿនដូចគ្នាជ្រុលទៅបុកចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលបោកនិងរថយន្តរងរបួសធ្ងន់ទាំងពីរនាក់សន្លប់ស្ដូកស្ដឹងចំណែកស្ត្រីម្នាក់ដែលរួមក្នុងរថយន្តរងរបួសបែកមុខមាត់។

ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតបានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះមកការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕៚ (ដោយ AhBoYz)

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More