Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឡង់គ្រីស័រកែច្នៃដឹកឈើ២គ្រឿងលោតឆ័ត្រត្រូវកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវបង្ក្រាប

ខេត្តរតនគិរី​​៖​ រថយន្តឡង់គ្រីស័រដឹកឈើប្រណិត២គ្រឿងត្រូវកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ

សហការណ៍ជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ ចុះបង្ក្រាបរថយន្តឡង់គ្រីស័រ កែច្នៃចំនួន ២គ្រឿងដឹកឈើខុសច្បាប់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ អ៊ុន ឃុំ លំជ័រ ស្រុក អូរយ៉ាដាវ ត្រង់ចំណុចនិយាមការលេខ ៥៦៧៩០,១២៨១៣ ។

ជាមួយគ្នានោះដែររថយន្តឡង់គ្រីស័រ កែច្នៃដឹកឈើសុក្រំ២ គ្រឿង ១-រថយន្តម៉ាកឡង់គ្រីស័រ កែច្នៃ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-1714 ដឹកឈើប្រភេទសុក្រំចំនួន ៤ដុំ មានមុខកាត់៤០ ប្រវែង៤ម៉ែត្រ ២-រថយន្តម៉ាកឡង់គ្រីស័រ កែច្នៃ ពណ៌ ស អត់ស្លាកលេខ ដឹកឈើសុក្រំមានចំនួន៨ដុំ មានមុខកាត់៤០ ប្រវែង៤ម៉ែត្រ ។

តាមការឲ្យដឹងពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ដោយមានសេចក្ដីរាយការណ៍ពីភ្ញាក់ងារសម្ងាត់ ថា មានរថយន្ត ២គ្រឿងកំពុងដឹកឈើនៅចំណុចខាងលើ លោកក៏បាន ដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអាវុធលើផ្ទៃប្រទេស ចុះទៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិ ឃុំខាងលើ ក៏បានប្រទះឃើញរថយន្តល្មើសច្បាប់នេះ។ លោកក៏បានរឹបអូសតែម្ដង ប៉ុន្តែបន្ទាប់ពីកម្លាំងចុះទៅដល់ចំណុចនោះ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនចូលព្រៃបាត់។ ទើបសមត្ថកិច្ចមិនទាន់កំណត់បានមុខសញ្ញាម្ចាស់បទល្មើសបាននៅឡើយនោះទេ។

ដោយឡែកវត្ថុតាងបទល្មើស រថយន្តនិងឈើ ត្រូវកម្លាំងបានរឹបអូសយកមករក្សារទុក នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវដើម្បីចាត់ការបន្ត។ ចំណែកចំនួនបរិមាណឈើក៏នៅមិនទាន់ដឹងពីទូរលេខនៅឡើយដែរ ដោយ រងចាំធ្វើការប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ផ្នែកបរកែវចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More