Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពិធីប្រគល់វិញ្ញាបនបត្រ មូលដ្ឋានសម្រាប់អ្នកលក់ឱសថ តាមឱសថស្ថានជំនាន់ទី៣ ក្នុងរាជធានីភ្នំពេញ ចំនួន៦៩៧នាក់

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក គ.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ មូលដ្ឋានសម្រាប់អ្នកលក់ឱសថ តាមឱសថស្ថានជំនាន់ទី៣ ក្នុងរាជធានីភ្នំពេញ ចំនួន៦៩៧នាក់ នៅសាលមហោស្រពចេនឡា។ ឯកឧត្តមអភិបាល ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវគិតដល់សុខភាពប្រជាពលរដ្ឋជាចំបង ព្រោះឱសថជាអាវុធមុខពីរ អាចព្យាបាលអ្នកជំងឺ ក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។

ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្ដិភាព ការអភិវឌ្ឍមានគ្រប់ទីកន្លែងលើគ្រប់វិស័យ ទាំងវិស័យសុខាភិបាល ទាំងវិស័យបច្ចេកវិទ្យា ទាំងវិស័យអប់រំ គ្រប់ផ្នែក និងគ្រប់កម្រិត ៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More