Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រន្ធត់! វ៉ាជែងរថយន្ត បែរជាបុកម៉ូតូដូចគ្នាពេញទំហឹង ស្លាប់២ របួសធ្ងន់៣នាក់

ខេត្តកណ្តាល៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សស្លាប់២ និងរបួសធ្ងន់៣នាក់។

ហេតុការណ៍ដ៍តក់ស្លុតនេះ កើតឡើងនៅវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ត្រូវនិងថ្ងៃថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព-ស២៥៦១ នៅចំណុច ផ្លូវលេខ២១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពអោយដឹងថា មុនកើតហេតុតគេឃើញ ម៉ូតូម៉ាក Scoopy ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ1FT-3554 បើកបរដោយឈ្មោះ ទៀង សៀវតាំង ភេទប្រុស អាយុ២៤ឆ្នាំមុខរបរៈកសិករ (មិនពាក់មួក) មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យបង្អែកស្អាង) រួមដំណើរជាមួយឈ្មោះ ផុស ភារិទ្ធិ ភេទប្រុស អាយុ២២ឆ្នាំមុខរប កម្មករ(មិនពាក់មួក)របួសធ្ងន់ មានទីលំនៅភូមិឃុំជាមួយគ្នា បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើត ហេតុ ម៉ូតូខាងលើ បានវ៉ារថយន្តដែលបើកស្របទិសគ្នា បណ្ដាលអោយជ្រុល ទៅបុកម៉ូតូម៉ាកអាយ Icon ១២៥ ពណ៍ ស ពាក់ផ្លាកលេខ កំពត1C-5972 អ្នកបើកបរឈ្មោះសំអាត សុខណាត ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរ កសិករ ស្នាក់នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅកន្លែង កើតហេតុ) រួមដំណើរជាមួយ ឈ្មោះ រុន ឡាលីន ភេទស្រី អាយុ១៩ឆ្នាំមុខរបរ កម្មករ(មិនពាក់មួក) របួសធ្ងន់ និងឈ្មោះធី សៀកមួយ ភេទស្រី អាយុ១៨ឆ្នាំមុខរបរ កម្មករ(មិនពាក់មួក)របួសធ្ងន់ មាន ទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុសស្អាង ខេត្តកណ្ដាល ជាមួយគ្នា ដែលកំពុងបើកបញ្ច្រាស់ទិស គ្នាពីជើងមកត្បូង ចំពីមុខពេញទំហឹង ធ្វើអោយដួលបោកក្បាលស្លាប់២នាក់និងរងរបួសធ្ងន់់៣នាក់ ស្រី២នាក់ រីឯម៉ូតូខូចខាតធ្ងន់ទាំង២គ្រឿង ។

បន្ទាប់ពីទទួលបានព័ត៍មានភ្លាម សមត្ថកិច្ចយើងបានចុះពិនិត្យនិងវាស់វែងយកម៉ូតូយកមករក្សាទុកនៅ អធិការដ្ឋាននគនរបាលស្រុកស្អាង ។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលមន្ទីពេទ្យភ្នំពេញ រៀងៗខ្លួន ចំពោះសាកសព ទាំងពីរបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូស្កុប្ពីបើកលឿនប្រជែងវ៉ារថយន្តក្នុងស្ថានភាពគ្រោះថ្នាក់ ដោយ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់កើតឡើង ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More