Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ងាត់ខណ្ឌសែនសុខ មកឆេះឯខណ្ឌទួលគោកវិញ!

ភ្នំពេញ៖ នារដូវរំហើយនេះ អគ្គិភ័យកើតមានជាហូរហែរទាំងបណ្តាខេត្ត និងរាជធានីភ្នំពេញ

ជាក់ស្តែង កាលពីថ្មីៗនេះ មានអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋផ្ទួនៗគ្នាក្នុងខណ្ឌសែនសុខ។

រីឯខណ្ឌទួកគោកវិញ ក៍មានអគ្គិភ័យឆាបឆេះដែរ កាលថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៩ និង១៥នាទីយប់ មានអគ្គិភ័យមួយកើតឡើងនៅផ្ទះលេខ១១៣A ផ្លូវ លេខ២៦៥ ភូមិ១៣ ក្រុមទី៣៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពអោយដឹងថា ម្ចាស់ផ្ទះមាន ឈ្មោះ អ៊ុក សុវណ្ណថន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ។ ផ្ទះរងការឆាបឆេះជាប្រភេទសំណង់ផ្ទះថ្មបេតុង ទំហំ ៤មែត្រ x ១២មែត្រ ។ ឯទំហំនៃការខូចខាត ឆេះបន្ទប់ជាន់ឡៅតឿ ទំហំ ៤មែត្រ x ៤មែត្រ អស់ចំនួន១បន្ទប់ រួមទាំងឆេះសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងជាន់ឡៅតឿអស់ទាំងស្រុង។

ប្រភពដដែលបន្តថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត ស្មើនឹង០៨ម៉ែត្រគូប និងមានរថយន្តជំនួយពី : ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ( ពុំប្រើប្រាស់ទឹក)។

អគ្គិភ័យខាងលើបានពន្លត់ចប់សព្វ គ្រប់នៅម៉ោង២០ និង០០នាទី នាថ្ងៃខែឆ្នាំដដែល មិនឆេះរាលដាល ដល់ផ្ទះនៅក្បែជិតខាង និងពុំមានមនុស្សរងរបួស ឬស្លាប់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More