Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តតាក់ស៊ីពណ៍លឿងបើកវ៉ាមិនផុត ត្រូវរថយន្តហ្វតរ៉េនជឺបើកមកពីមុខបុកចំពេញទំហឹង

ខេត្តកំពង់ចាម ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត​Taxi បុកគ្នាពេញទំហឹងជាមួយនឹងរថយន ហ្វត រ៉េនជឺ

បណ្ដាលឲ្យខូតខាតខ្ទេច រថយន្តទាំង សងខាង ស្ទើទាំងស្រុង និងអ្នកបើកបររងរបួស ស្រាលប៉ុណ្ណោះ។​

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦និង១០នាទីល្ងា​ច ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែធ្នូ គ.ស ២០១៧​ នៅលើផ្លូវជាតិលេខ៦១ ចំណុចក្បាលយក្ស ខាងលិចភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពងចាម។​

យោងតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ឃើ​ញរថយន្តតាក់ស៊ី ០១គ្រឿង ម៉ាកហុិដាយ ពណ៌លឿង ពាក់ផ្លាកលេខ​ 2AK -2564 អ្នកបើកបរឈ្មោះ ឈឿង ផាត ភេទប្រុស អាយុ២៨ឆ្នាំ មានីលំនៅភូមិយាយទៀង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទិសដៅពីលិចទៅកើត លុះដល់ចំនុចខាងលើបាន ប៉ះទង្គិចជាមួយរថយន្ដ ០១គ្រឿង ម៉ាកហ្វត រ៉េនជឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-2897 បើកបរដោយ ឈ្មោះ មុី សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលមានទិសដៅពីកើត ទៅលិច បញ្រ្ចាស់ទិសគ្នា ។​

ប្រភពពីមន្ត្រីនគរបាលបានប្រាប់អោយដឹងថា មូលហេតុៈ អ្នកបើកបរជែងខ្វះការប្រុងប្រយ័ត្ន  ទើបបណ្ដាលអោយមានគ្រោះថ្នាក់បែបនេះ ដោយបណ្ដាលឲ្យមានមនុស្សរបួសស្រាល ១នាក់ប៉ុណ្ណោះ!​ (ដែលជាអ្នកបើកបររថយន្ដហុិនដាយ ) ចំណែកឯអ្នកបើកបររថយន្ដ ហ្វត រ៉េនជើ មិនមានរងរបួសទេ ។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែងហើយទាក់ទងរថយន្តស្ទូចមកដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយដើម្បីរងចាំភាគីទាំងពីរដោះស្រាយគ្នាពេលក្រោយ៕៚ ដោយ : AhBoYz

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More