Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទុកកាំភ្លើងកែឆ្នៃ៥ដើម​ គំរាមបាញ់សម្លាប់ប្រពន្ធ​ ពេលសមត្ថកិច្ចទៅដល់…….?

បន្ទាយមានជ័យ៖​ លោកធិន​ ស៊ិន​ដេត​អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងមុននឹងបន្តិចល្ងាចថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៧នេះថា​

កម្លាំងនគរបាលក្រុងប៉ោយប៉ែត​បានទទួលព័ត៌មានតាមរយះ​ Hot Line ករណីបង្កហិង្សារក្នុងគ្រួសារ​ រួមទាំងមានអាវុធ​ក្នុងភូមិអណ្តូងថ្មមាស​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​

លោកបន្តថា​ ក្រោយទទួលភ្លាមៗលោកក៏បានដឹកនាំកម្លាំងជំនាញចុះទៅដល់ទីតាំង​ភ្លាមតែម្តង​ រីជនបង្កជាប្តីស្រីរងគ្រោះ​ក៏បានរត់គេចខ្លួនតែម្តង​ដោយបានដឹងមុន​ បង្សល់ទុកតែវត្ថុតាង ។

លោកបន្ថែមថា​ ប្តី (ជនសង្ស័យ)​ តែងតែគំរាមបាញ់សម្លាប់ចោលនិងកាំភ្លើង​ជារឿយៗ​ ដោយសារអត់ការអត់ធ្មត់ក៏សម្រេចរត់ចោលប្តី​ ដើម្បីរស់នៅជាមួយបងប្អូននៅខេត្តបាត់ដំបងវិញ​ ហើយរាយការណ៍ទៅកាន់សមត្ថកិច្ចតាមរយះHot Line​ ដោយខ្លាចពីសុវត្ថិភាពខ្លួនឯង​ ។

ក្រោយពីមកដល់ទីតាំងសមត្ថកិច្ចជំនាញយើងបានរកឃើញមានកាំភ្លើង កែច្ឆៃចំនួន៥ដើម​ គ្រាប់​ចំនួន​១៤គ្រាប់​ ឧបករណ៍ឆក់១ដើម​ កាបិតវែង​ ពូថៅ និងសំភារ:កែច្នៃមួយចំនួនទៀត​ ។

ទោះបីជាយ៉ាងសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យឡើយ​ រួមទាំងស្ត្រីរងគ្រោះផងដែរ​។

បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ជនសង្ស័យអោយខាន់តែបាន​ខាងមុខនេះឆាប់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More