Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ថ្លើមធំមែន!ផ្ទះប៉ូលីសក៍ចោរហ៊ានដែរ! ក្រុមចោរ១ក្រុម មានគ្នា៤នាក់គាស់ទ្វារដែកផ្ទះប៉ូលីស លួចយកម៉ូតូ២គ្រឿង ចេញទៅបាត់

ភ្នំពេញ ៖ ក្រុមចោរ១ក្រុមបានធ្វើសកម្មភាពចូលគាស់ផ្ទះប៉ូលិសលួចយកម៉ូតូ២គ្រឿង ចេញទៅបាត់ដោយសុវត្ថិភាព

កាលពីវេលាម៉ោង២និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះលេខ97A ក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវលំ លេខ86 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។

ដោយក្រុមចោរមួយក្រុមមានគ្នាប្រមាណ៣ទៅ៤នាក់ បានធ្វើសកម្មភាពគាស់ទ្វារដែកផ្ទះ​របស់លោក ហេង ប៊ុនម៉េង ដែលជាប៉ូលីសម្នាក់កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លួចយកម៉ូតូ ២គ្រឿងម៉ាកស្កូបពី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1N-5686 និង១គ្រឿងទៀត ម៉ាកហុងដា Dream-C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1A-0201 ចេញទៅបាត់ដោយសុវត្តិភាព ។

ក្រោយគាស់ផ្ទះលួចយកម៉ូតូ២គ្រឿងចេញទៅបាត់ ប្រហែលជា២ម៉ោងទើបម្ចាស់ផ្ទះចុះមកឃើញក៏ផ្អើលឆោរឡោឡើងតែម្ដង ទើបសមត្ថកិច្ចប៉ុស្តិ៍ស្រះចកចុះមកមកកន្លែងកើតហេតុ និងជិះល្បាតរក តែមិនឃើញស្រមោលអ្វីនោះទេ។

នៅក្នុងរាជធានីភ្នំពេញ មួយរយៈពេលចុងក្រោយនេះ ដូចជាកក្រើកឡើងវិញនូវករណីចោរគាស់ផ្ទះ ចោរឆក់ ចោរប្លន់បាញ់សម្លាប់មនុស្សឆៅៗធ្វើអោយមហាជនមានការភ័យខ្លាចយ៉ាងខ្លាំង ជាក់ស្ដែងដូចជាករណីនេះក្រុមចោរហ៊ានចូលគាស់ផ្ទះមន្ត្រីប៉ូលិសអន្តរាគមន៍ពិសេសដោយគ្មានការ ភ័យខ្លាចបន្តិចសោះ។

ប្រជាពលរដ្ឋបានហួសចិត្តនៅពេលដែលដឹងព័ត៌មានថាសូម្បីផ្ទះប៉ូលិសម្នាក់ក៏ក្រុមចោរហ៊ានគាស់ផ្ទះចូលលួចចុះទំរាំផ្ទះប្រជាពលរដ្ឋគួររំពឹងអ្វី? បើសូម្បីផ្ទះមន្ត្រីប៉ូលិសខ្លួនឯងការពារមិនបានផង ចុះទំរាំផ្ទះប្រជាពលរដ្ឋ តើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តបែបណា ឯណាទៅភូមិឃុំ មានសុវត្តិភាពនោះ???

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More