Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នាយក វិទ្យាល័យសម្តេចឪ ត្រូវក្រុមអាជីកររិះគន់ថា អសមត្ថភាព បណ្តោយអោយអ្នកម៉ៅការ ធ្វើតាមទំនើងចិត្ត!

បាត់ដំបង៖ អាជីវករលក់ដូរ ក្នុងវិទ្យាល័យ សម្តេចឪ កំពុងផ្ទុះការរិះគន់លោកនាយកដួង ជីវ័ន្ត​

ថាអសមត្ថភាពក្នុងការគ្រប់គ្រងបណ្តោយអោយអ្នកម៉ៅការ នៅទីនោះ ធ្វេីព្យុះភ្លៀងតាមទំនេីងចិត្ត។

ប្រភពព័ត៌មានបានអោយដឹងថា:អាជីវករដែលក់ដូរនៅក្នុងបរិវេណវិទ្យាល័យសម្តេចឪខេត្តបាត់ដំបងត្រូវលក់ដូរតាមការបែងចែករបស់អ្នកម៉ៅការប៉ុន្តែអាជីវករដែលលក់ដូរនៅទីនោះមួយចំនួនកំពុងតែបំពាននិងលក់ដូរប៉ះពាល់ដល់មុខចំណីអាហាររបស់អាជីវករផ្សេងទៀតជាហេតុធ្វេីអោយពួកគាត់លក់ដូរមិនដាច់។

ចំណែកលោកនាយកដួង ជីវ័ន្តកំពុងទទួលផលពីអ្នកម៉ៅការសុខចិត្តសម្ងំស្ងៀមទោះបីអាជីវករលក់ដាច់ឬមិនដាច់លោកមិនខ្វល់សម្ខាន់អោយតែបានលុយដាក់ហោប៉ៅរបស់ខ្លួន។

យោងតាមភាពជាក់ស្តែងលោកនាយកគួរបេីកភ្នែកពិនិត្យឬអញ្ជេីញអាជីវករទាំងអស់នោះមកពិភាគ្សាអោយលក់ដូរចំណីអាហារទៅតាមមុខជំនាញរៀងៗខ្លួន។

ពាក់ព័ន្ធបញ្ហាដែលបានកេីតឡើងដូចការរៀបរាប់ខាងលេីក្រុមការងារ យេីងខ្ញុំមិនអាចសុំការបំភ្លឺពីលោកនាយកបានទេពីព្រោះលោកមិនលេីកទូរស័ព្ទ៕ ដោយ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More