Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផ្ទួនៗគ្នាមែន! បំបែកសំនុំរឿងចាក់សម្លាប់២ថ្ងៃ មានករណីឃាតកម្មរំលោភសម្លាប់ ក្នុងខណ្ឌសែនសុខ!

ភ្នំពេញ៖ ក្រោយពីបំបែកសំនុំរឿងឃាតកម្ម ចាក់សម្លាប់នារីម្នាក់ដែលជាបុគ្គលិកខារ៉ាអូខេដឺឃ្វីន និងបានតាម ចាប់ឃាត់ជនសង្ស័យ ឈ្មោះ ស៊ុយ មេសា ហៅ លូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់អាវជជុះ មានទីលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិត្រាំ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បញ្ជូនទៅកាន់តុលាមិនបាន២ថ្ងៃផង។

ស្រាប់តែមានករណីឃាតកម្មរំលោភ សម្លាប់ថ្មីមួយទៀតបានកើតឡើងទៅលើនារីម្នាក់ មានមុខរប លាងចាន ម្នាក់នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២២ ធ្នូ ២០១៧ កន្លង ទៅត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ដឹកនាំផ្ទាល់ ដោយ លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បើកការស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាបន្តបន្ទាប់។

សមត្ថកិច្ចប្រាប់ថា នារីរងគ្រោះខាងលើឈ្មោះ ថា ឈុន មុំសុខស៊ីវុត្ថា អាយុ ២៧ឆ្នាំ ជាអ្នកលាងចានតាមរោងការ ស្នាក់នៅផ្ទះលេខ២៣១ ផ្លូវលំ ក្រុម ទី៥ ភូមិបុរី១០០ខ្នង់ សង្កាត់ទឹកថ្លា និងមានស្រុកកំណើតនៅ ស្រុកកោះ អណ្តែត ខេត្តតាកែវ។

ប្រភពដដែលបន្តថា ក្រោយពីមានករណី រំលោភរួចសម្លាប់ចោល ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់ ទាំងអាក្រាតនៅក្រោមកាំជណ្តើរបាក់បែកទុកចោល នៅតាមផ្លូវរថភ្លើងក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតឈានដល់ ចាប់ខ្លួន ជនសង្ស័យបាន៣នាក់នៅ កាលពី វេលាម៉ោង៤និង៣០រសៀល ថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៧ និងម្នាក់ទៀតឃាត់ខ្លួននៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ធ្នូ ឆ្នាំ២០១៧នេះផងដែរ។

លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនសុទ្ធតែផ្ទុកសារធាតុញៀន ហើយជនសង្ស័យទាំងនោះពុំទាន់សារភាពនៅឡើយ។

បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះត្រូវបានឃាតករនាំយកទៅរំលោភសេពសន្ថវៈរួច រួច រឹត.ក សម្លាបបំបិទមាត់តែម្តង ខណះដែលនារីរងគ្រោះ ធ្វើដំណើរតែម្នាក់ឯង មកពីលាងចានឲ្យគេវិញ ។ ប្រសិនបើមានអ្វីថ្មីបន្ថែមទៀត TNN និងលម្អិតជូននៅពេលក្រោយទៀត៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More