Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យ ២នាក់ ត្រូវបានជំនាញផ្នែកប្រឆាំងគ្រឿងញៀន ស្រុកមេមត់ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន !

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ២៤ ខែ ធ្នូ គ.ស២០១៧ វេលាម៉ោង ១៤ និង ១០ នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ ៖ ១.ឈ្មោះ នួន គន្ធា ហៅ តឿ ភេទប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ , ២.ឈ្មោះ រ៉ុង រ៉ាត ភេទប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ ។ ខណៈពេលកម្លាំងជំនាញយើងឃាត់ខ្លួនបានឆែកឆេររកឃើញនូវម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ២៣ កញ្ចប់ ក្នុងនោះធំ ០៣ កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃផ្នែកប្រឆាំងគ្រឿងញៀន ស្រុកមេមត់នាំខ្លួន ព្រមទាំងម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ២៣ កញ្ជប់ ( ធំ ០៣ កញ្ចប់ ) មកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសួរចម្លើយ និង កសាងសុំណុំរឿងបញ្ចូនទៅតុលាការខេត្តត្បូងឃ្មុំ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទ ៖ កូនដំរីស្រុក
រូបភាព ៖ សូរិយា០៩

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More