Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មុខសញ្ញាជួញដូរថ្នាំញៀន២នាក់ត្រូវនគរបាលព្រែកប្រា ឃាត់ខ្លួន

ភ្នំពេញ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង២២ និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ

បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១-ជនសង្ស័យឈ្មោះ ជី ហាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ បាញ់ថ្នាំម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
២-ជនសង្ស័យឈ្មោះ អាង ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១២៣ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ដកហូតបានវត្ថុតាងមាន ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១ កញ្ចប់ថង់តូច។ ម៉ូតូ០១គ្រឿង ម៉ាកHondaគុបជ្រុង សេ៩០ ពណ៌ទឹកប៊ិច ស្លាកលេខ ភ.ព១ ត-១៥៣៦ លេខតួ ១៩៣៥១១៤ និងលុយ ៣ម៉ឺនរៀល។


បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More