Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ព្យុះ ទីម ប៊ីន (TEMBIN) កំពុងរំកិលមកកាន់តែជិតដល់ប្រទេសកម្ពុជា ខេត្តចំនួន៣ បង្កើនការ បង្កើនការប្រុងប្រយ័ត្នខ្ពស់

មុននេះបន្តិច ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានចេញ សេចក្តីជូនដំណឹងបន្ថែម:

យោងតាមពត៌មានពីភ្នាក់ងារប្រចាំការនៅ IFC: ពត៌មានបន្ថែមស្តីពីព្យុះទីមប៊ីន ដែលកំពុងរំកិលមកកាន់តែជិតដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រមាណតិចជាង៤០ម៉ោង ខាងមុខ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅលើផ្ទៃសមុទ្រ និងតំបន់ជាប់ឆ្នេរទាំង៣ខេត្តរបស់កម្ពុជា (កែប កំពត ព្រះសីហនុ)។ ព្យុះទីមបីន នៅល្ងាចនេះគឺស្ថិតនៅក្បែរប្រទេសវៀតណាម ក្នុងសមុទ្រចិនខាងត្បូង និងកំពុងបង្កើន ល្បឿនបោកបក់ពី65Km/h ទៅចន្លោះ90-120Km/h បន្តមកភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ និងថ្ងៃទី២៧ខាងមុខនេះ ។

ផ្អែកលើទិន្នន័យ ព្យុះឈ្មោះទីមប៊ីន មានឥទ្ធិពលស្រដៀងគ្នាទៅនិងព្យុះដំរី ដែលបានវាយបោកបក់នៅភាគខាងត្បូងប្រទេសវៀតណាមកាលពីខែតុលា ឆ្នាំ២០១៧កន្លងមក បានបំផ្លាញ ហេដ្ឋារចនាសម្ព័ន និងសំលាប់មនុស្សជាច្រើននាក់ ។

ដូចនេះដើម្បីបង្ការនូវគ្រោះថ្នាក់ផ្សេងៗ សូមបងប្អូនប្រជានេសាទ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលមកកំសាន្តនៅតាមតំបន់ឆ្នេរ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត នៅថ្ងៃទី ២៦ និងថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More