Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្ដៅៗ! ​ជនសង្ស័យ២នាក់ តដៃវាយប៉ូលីសបែកក្បាល បន្ទាប់ពីលោតចុះរត់គេ​ចខ្លួន​ពី​រថយន្ត​សមត្ថកិច្ច

ភ្នំពេញ​៖ ជនសង្ស័យ​២នាក់ ម្នាក់ដៃជាប់ខ្នោះ បានបោកក្បាលនឹងថ្នល់សន្លប់ស្ដូកស្ដឹងតែម្ដង និងជនសង្ស័យម្នាក់ទៀត

លួចដោះសោរខ្នោះបាន លោត​ចុះ​ពី​រថយន្តតូរីស រត់គេចខ្លួន ពេលដែលកម្លាំងសមត្ថកិច្ចកំពុងដឹកជនសង្ស័យពីប៉ុស្តិ៍នគរបាលចោមចៅ ដើម្បី​នាំ​ទៅ​ឃុំ​ខ្លួន​នៅ អធិការដ្ឋាននគរបាលខណ្ឌពោធ៍សែនជ័យ ។​

ការ​ភ្ញាក់​ផ្អើល​នេះ​កើត​ឡើង​​កាលពី​​វេលាម៉ោង០៣:២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី​​២៥ ខែ​ធ្នូ ឆ្នាំ២០១៧នេះ​ នៅ​តាម​ផ្លូវ​ទៅ​សហព័ន្ធរុស្សី ទល់មុខអាកាសចរណ៍ស៊ីវិល សង្កាត់​​កា​កាប ខណ្ឌ​ពោធ៍សែនជ័យ ភ្នំពេញ​ ។

នេះ​មិនមែន​លើក​ទី​១ទេ​ ដែល​នគរបាល​ធ្វេស ប្រហែស​បណ្តាល​ឱ្យ​ជនសង្ស័យដៃជាប់ខ្នោះអាចលួចដោះសោរបាន ហើយបើកទ្វារថយន្តតូរីសខាងក្រោយ ​លោត​ចុះ​ពី​រថយន្ត​គេច​ខ្លួន​នោះ​ ។ ហើយកន្លង​មក​មាន ជនសង្ស័យ​ខ្លះ ក៏​ធ្លាប់​រត់​ចេញ​ពី​តុលាការ​ផងដែរ​ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ជនសង្ស័យទាំងពីរ​រូប​នេះ​ត្រូវ​បាន​នគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនបានបន្ទាប់ពី​ធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ហើយដឹកទៅ ឃុំខ្លួន នៅអធិការខណ្ឌពោធ៍សែនជ័យ ​ស្រាប់តែមកដល់ចំណុចទល់មុខអាកាសចរណ៍ស៊ីវិល ជនសង្ស័យទាំងពីរ ក៏បានបើកទ្វាខាងក្រោយរថយន្តដែលកំពុងធ្វើដំណើរលោតចុះបម្រុងរត់គេចខ្លួន តែជនសង្ស័យម្នាក់ដែលដៃជាប់ខ្នោះ បានបោកក្បាល នឹងថ្នល់សន្លប់ស្ដូកស្ដឹងតែម្ដងនិងជនសង្ស័យម្នាក់ទៀត លួចឆ្កិះដោះសោរខ្នោះបាន លោត​ចុះ​ពី​រថយន្តតូរីស រត់គេចខ្លួនតាមផ្លូវសហព័ន្ធរុស្សី កាត់តាមមុខព្រលានយន្តហោះ ហើយរត់គេចចូលទៅ តាមផ្លូវលំក្នុងភូមិ ហើយពួនសង្ងំក្បែរផ្ទះជួល របស់ប្រជាពលរដ្ឋ ក្រោយផ្ទះសំណាក់លីកា លុះសមត្ថកិច្ចដេញតាមចាប់ក៏តដៃទាញដែកបូមម៉ូតូវាយទៅលើសមត្ថកិច្ចវិញ ហើយក៏បន្តរត់គេចទៀត តែត្រូវអស់លក្ខណ៍ពេលប្រជាពលរដ្ឋឃើញបើកទ្វាបម្រុងចូលពួន ក៏ត្រូវបានសមត្ថកិច្ចសហការគ្នា និងបានប្រជាពលរដ្ឋជួយឡោមព័ទ្ធចាប់បានវិញ ហើយវាយខ្នោះលើកដាក់រ៉ឺម៉កកង់បីដឹកទៅតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More