Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវនិងដំបងដេញកាប់យុវជន២នាក់ដូចក្នុងរឿង របួសធ្ងន់ធ្ងរខ្លាំង នៅសង្កាត់ឃ្មួញ

ភ្នំពេញ ៖ ក្មេងស្ទាវពីរនាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ

បន្ទាប់ពីធ្វើសកម្មភាពដេញកាប់គ្នាយ៉ាងសាហាវដូចក្នុងរឿងហុងកុង ជាមួយនិងក្មេងស្ទាវមួយក្រុមទៀត បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅខាងជើងសកលវិទ្យាល័យអន្តរជាតិអាយយូ តាមបណ្តោផ្លូវបេតុង ស្ថិតក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី២៤ គឺមានវិធីអាពាហ៍ពិពាហ៍មួយរោង នៅក្នុងភូមិសែនសុខទី៧ លុះដល់ពេលយប់ក៏មានវិធីរាំរែកយ៉ាងសប្បាយកោះករនៅក្នុងរោងអាពាហ៍ពិពាហ៍នោះ ហើយការរាំងរែកក៏ត្រូវបានបញ្ចប់នៅម៉ោង១២យប់ដោយមិនមានបញ្ហាអ្វីនោះទេ។ លុះដល់វេលាកើហេតុស្រាប់មានក្មេងស្ទាវចំនួនពីរមិនដឹងថាមកពីណានោះទេ ដោយមួយក្រុមៗមានគ្នាជាងដប់នាក់ប្រដាប់ដោយដាវនិងដំបង់គ្រប់ដៃ បានធ្វើការរត់ដេញកាប់គ្នាទៅវិញទៅមកត្រង់ចំណុចកើតហេតុ យ៉ាងសាហាវបណ្តាលអោយក្មេងស្ទាវម្នាក់រងរបួសហើយបានរត់ចូលទៅក្នុងផ្ទះដែលនៅក្បែរកន្លែងកើតហេតុត្រូវបានសាច់ញាតិដឹកតាមរម៉កកងបីទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ និងក្មេងស្ទាវម្នាក់ទៀតរត់ទៅតែឯងត្រូវបានក្រុមក្មេងស្ទាវមានគ្នាច្រើន បង្កព្រួតគ្នាកាប់ច

ញ្ច្រាំបណ្តាលឲ្យដាច់ម្រាមដៃខាងឆ្វេងនិងបែកក្បាលដេកសន្លប់ក្នុងថ្លុកឈាមនៅកណ្តាលផ្លូវត្រង់ចំណុចកើតហេតុ និងមានបន្សល់ទុកដាវកែច្នៃមួយដើម ដើម្បីនិងដំបង់ជាច្រើនកំណាត់នៅនិងកន្លែងកើតហេតុ។

ប្រភពពីលោកពូម្នាក់ដែលរស់នៅជាប់ភូមិកើតហេតុខាងលើបានខ្សឹបប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅចំណុចផ្លូវបំបែកព្រំព្រទល់ភូមិ៦ និងភូមិ៧ មានក្មេងស្ទាវជាច្រើនតែងតែចេញចូលៗនាំគ្នាទៅសង្ងំជក់គ្រឿងញៀន ក្នុងប្លុកកែងផ្លូវបេតុងបំបែកព្រំព្រទល់ភូមិទាំងពីរនោះជារៀងរាល់ថ្ងៃផងដែរ ថែមទាំងមានទាំងអ្នកលក់គ្រឿងញៀនដេកចាំលក់គ្រឿងញៀនឲ្យក្រុមក្មេងស្ទាវទាំងនោះ ដោយមិនខ្លាចរអ៊ានឹងសមត្ថកិច្ចបន្តិចសោះឡើយ។ ហើយយប់កើតហេតុករណីកាប់គ្នាខាងលើក៏ឃើញក្រុមក្មេងស្ទាវជាច្រើននាក់នោះកាន់ដាវ កាន់ពូថៅ និងដំបងរត់ចេញពីកន្លែងកើតហេតុហើយដើរចូលប្លុកផ្ទះកែងផ្លូវបេតុងបំបែកព្រំព្រទល់ភូមិទាំងពីរនោះដែរ តែពេលសមត្ថកិច្ចមកដល់ក៏មិនហ៊ានធ្វើអីពួកក្មេងស្ទាវទាំងនោះដែរ ព្រោះក្មេងស្ទាវទាំងនោះមានគ្នាច្រើន ទើបពិបាកចាត់ការ ។

ក្រោយពេលកើតហេតុជនរងគ្រោះខាងរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ)។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យ ដើម្បីយកទៅដាក់ទោសទៅតាមផ្លូវច្បាប់៕៚ (ដោយ AhBoYz)

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More