Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងបង្កហេតុទៀតហើយ! បុរសម្នាក់ស្រវឹងស្រាបើករថយន្តយ៉ាងលឿនបុកទ្រូងផ្លូវ ទាំងកណ្ដាលយប់!

ភ្នំពេញ ៖ បុរសម្នាក់វ័យកណ្ដាលម្នាក់ ស្រវឹងស្រាជោគជាំ បានបើករថយន្តយ៉ាងលឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​

ហើយទៅប៉ះជាមួយម៉ូតូកូនទាមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចមុខសួនច្បារក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲដឹងថា មុនដំបូងគេឃើញរថយន្តកាម៊រីឆ្លាម ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ 2C-7769 បើកពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី​ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែសំដៅទៅបុកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យខូចខាតផ្នែកខាងមុខទាំងស្រុង ហើយខ្ទាតទៅបុកជាមួយម៉ូតូម៉ាក Craz (កូនទា) ស្លាកលេខ 1CZ-9696 បណ្តាលឲ្យបុរសម្ចាស់ម៉ូតូរងរបួសបែកចិញ្ចើមខាងស្តាំ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ ក៏បានឃាត់ម្ចាស់រថយន្តបង្កហេតុ និងទាក់ទងទៅនគរបាលចរាចរណ៍ក្រុងអោយមកវាស់វែងស្ទួចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More