Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរសម្នាក់ស្លាប់ក្នុងមន្ទីពេទ្យនិងម្នាក់ទៀតរបួសធ្ងន់កំពុងសម្រាកព្យាបាលក្នុងហេតុការណ៍ កាប់ប្រហារគ្នាក្នុងសង្កាត់ឃ្មួញ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់

ក្នុងហេតុការណ៍ទំនាស់កាប់ប្រហាគ្នានៅក្នុងសង្កាត់ឃ្មួញម៉ោង១និង១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅខាងជើងសកលវិទ្យាល័យអន្តរជាតិអាយយូលើផ្លូវបេតុង ស្ថិតក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

អ្នកស្លាប់ឈ្មោះ អេង តារ៉ា អាយុ២៧ ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិសែនសុខទី៥សង្កាត់ឃ្មួញខណ្ឌសែនសុខមានស្រុកកំណើតភូមិតាលន់ឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។

ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ ប្រាក់ សុខុន អាយុ២៧ ឆ្នាំមុខរបរ មន្ត្រីរដ្ឋករទឹកស្នាក់នៅភូមិសែនសុខ៤សង្កាត់ឃ្មួញខណ្ឌសែនសុខ(ត្រូវក្រុមបង្កចូលកាប់ដល់ក្នុងផ្ទះដោយសារកាយល់ច្រឡំ)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី២៤ គឺមានវិធីអាពាហ៍ពិពាហ៍មួយរោង នៅក្នុងភូមិសែនសុខទី៧ លុះដល់ពេលយប់ក៏មានវិធីរាំរែកយ៉ាងសប្បាយកោះករនៅក្នុងរោងអាពាហ៍ពិពាហ៍នោះ ហើយការរាំងរែកក៏ត្រូវបានបញ្ចប់នៅម៉ោង១២យប់ដោយមិនមានបញ្ហាអ្វីនោះទេ។ លុះដល់វេលាកើហេតុស្រាប់មានក្មេងស្ទាវចំនួនពីរក្រុមមិនដឹងថាមកពីណានោះទេ ដោយមួយក្រុមៗប្រដាប់ដោយដាវនិងដំបង់គ្រប់ដៃ បានធ្វើការរត់ដេញកាប់គ្នាទៅវិញទៅមកត្រង់ចំណុចកើតហេតុ យ៉ាងសាហាវបណ្តាលអោយបុរស២នាក់រងរបួសធ្ងន់និងបានស្លាប់ម្នាក់កាលពីម៉ោង០៤ទាបភ្លឺថ្ងៃដដែលក្រោយពីបញ្ជូនដល់មន្ទីពេទ្យព្រះកុសុមះ។

ហើយបច្ចុប្បន្នក្រុមក្មេងស្ទាវបង្ករទាំងសងខាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការសាកសួរបានចំនួនបណ្តោះអាសន្នចំនួន០៦នាក់នៅសល់មួយចំនួនកំពុងច្បាមបន្តចំណែកសពត្រូវបានបងប្អូនដឹកយកមកធ្វើបុណ្យនៅភូមិសែនសុខទី៥ក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More