Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ធ្វើសកម្មភាពឆក់បានសម្រេច២លើក ត្រូវសមត្ថកិច្ចក្របួចជាប់!

ភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ធ្នូ ២០១៧ វេលាម៉ោង ២១ និង៥០នាទី កម្លាំងការិយា ល័យបានស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យម្នាក់

នៅចំណុច ផ្លូវលេខ ៣៦៩កែង៦៤៤ ភូមិម៉ាក់ក្លឿ សង្កាត់ផ្សារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែល ពាក់ពន្ធ័ ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យ សម្បត្តិ) ចំនួន ០២ ករណី ៖

ករណីទី១ អំពើលួចមានស្ថានទម្ងន់ ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) កាលពីថ្ងៃទី ២៩ កញ្ញា ២០១៧ វេលាម៉ោងប្រហែល ២០​ និង២០ នាទី នៅចំណុចមុខផ្ទះលេខ១៦Eo ផ្លូវលេខ១១៣ ក្រុម៣១ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ លឹម សៀវចេ ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ចិន មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ២៣AEo ផ្លូវលេខ១១៣ ក្រុម៣១ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់
១-កាបូបដៃ ពណ៌ខ្មៅ ចំនួន ១
២-ប្រាក់ដុល្លារ ២,០០០ដុល្លារអាមេរិក
៣-ប្រាក់ហុងកុង ៥០,០០០
៤-ប្រាក់ចិន ៤០,០០០
៥-កាតATM៤សន្លឹក
៦-អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ ៤៤០៥២៨១៦៩០៥១៥៣៩៥៣
៧-លិខិតឆ្លងដែនជនជាតិចិនលេខ G-២៨១៥២០០

ករណីទី២ អំពើលួចមានស្ថានទម្ងន់ ទោស (ឆក់កាបូបដៃ ) កាលពីថ្ងៃទី ២៩-០៩-២០១៧ វេលាម៉ោងប្រហែល ២២,៣០ នាទី នៅចំណុចមុខរដ្ឋបាលព្រៃឈើ ផ្ទះលេខ៤០ ផ្លូវលេខ១៤៤ ភូមិ១០ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះវន សុវណ្ណ ហៅ វុធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ  ស្នាក់នៅផ្ទះលេខ១៥៦E១z ផ្លូវលេខ៥១ ក្រុម៥៩ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
-ប្រភេទមុខសញ្ញា ថ្មី
-គ្រឿងញៀន អវិជ្ជមាន

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More