Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រាន់តែយកក្បាលផ្សារដែកថ្មីមកប្រើ ត្រូវមេការឃ្លាំងវាយបែកក្បាលដេរ៥ថ្នេរ

ភ្នំពេញ ៖ កម្មករជាងផ្សារដែកនៅក្រុមហ៊ុនសិប្បកម្មចិនម្នាក់ រងរបួសបែករយះក្បាលដេរ៥ថ្នេរបន្ទាប់ពីមេការឃ្លាំងប្រចាំក្រុមហ៊ុន ប្រើហិង្សារប្រដាប់ដោយដែកទីបវាយសំពង ក្នុងកំហឹងខឹងជនរងគ្រោះ យកក្បាលផ្សារដែកថ្មីមកប្រប្រាស់ មិន យកអាចាស់ខូចទៅជួសជុល ផ្អើលសមត្ថកិច្ចចុះទៅសាកសួរសម្របសម្រួល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសិប្បកម្ម ផលិតឡដែក របស់ថៅកែចិន ខាងក្រោយផ្សារញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ សុខ វ៉ៃ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករផ្សារដែក ក្នុងសិប្បកម្មខាងលើ ស្នាក់នៅភូមិ ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍  សែនជ័យ មានស្រុកកំណើត ភូមិត្រពាំងឈូក ឃុំ រំចេក ស្រុកព្រះស្តេច ព្រៃវែង ។ ចំណែកភាគីបង្ក ឈ្មោះ រ័ត្ន អាយុប្រហែល២៦ឆ្នាំ មុខរបរ ជាមេការឃ្លាំង សិប្បកម្មខាងលើ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលធ្វើការផ្សារដែក ហើយក្បាលសម្រាប់ផ្សារចាស់បានខូច ខ្លួនបានទៅយកក្បាលផ្សារថ្មីមកប្រើ ដើម្បីបន្តការងារ ទើបធ្វើឲ្យជនបង្ក ជាមេការ មិនបានសួរហេតុ ផល បែជារករឿងស្តីបន្ទោស ហើយទាញដែកទីបមកវាយបណ្តាលឲ្យរងរបួសបែកក្បាល ហូរឈាមជោគ រត់ទៅពេទ្យដេរ៥ថ្នេរ ផ្អើលសមត្ថកិច្ចចុះទៅសាកសួរនាំដល់កន្លែងកើតហេតុ តែជនបង្កមិនហ៊ានចេញពីសិប្បកម្មរងចាំបងស្រីមកដល់ សុំសម្របសម្រួលជាមួយភាគីរងគ្រោះ ដោយមិនចាំបាច់សមត្ថកិច្ច ជនរងគ្រោះទន់ចិត្ត យល់ព្រមតាមសម្តីបងស្រីរបស់ ជនបង្ក ដើម្បីសម្របសម្រួលគ្នាដោយស្ម័គចិត្ត នៅសិប្បកម្ម មិនចាំបាច់ចូលប៉ុស្តិ៍ប៉ូលីសឡើយ ដើម្បីបញ្ចប់រឿង ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More