Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម៉ាត (KiwiMart) សង់រំលោភចិញ្ចើមផ្លូវ ត្រូវអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងវាយកំទេចចោល កាលពីព្រឹកម៉ិញនេះ!(វីដេអូ)

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧ វេលាម៉ោង ៨ និង០០នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹក នាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះទៅវាយសំណង់ សង់រំលោភចញ្ចើមផ្លូវសាធារណៈនៅទីតាំងឈ្មោះគីវីម៉ាត (KiwiMart) បន្ទាប់ពីម្ចាស់ទីតាំងខាងលើមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និង លិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌ-សង្កាត់ចំនួន ៥លើក ។

ក្នុងនោះលោកអភិបាលខណ្ឌ បានមានប្រសាន៍ថា ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យនៅតាមដងផ្លូវសំខាន់ៗ ចំនួន០៥ខ្សែ ក្នុងចំណោមផ្លូវសំខាន់ៗទាំង១១ខ្សែ ក្នុងរាជធានីភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ជាអាទិភាពដងផ្លូវសំខាន់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈឲ្យបានស្អាតល្អប្រសើរ។

ក្នុងនោះមាន៖ ផ្លូវព្រះមុន្នីវង្ស, ផ្លូវភ្លោះព្រះអង្គឌួង, មហាវិថីសហព័ន្ធរុស្ស៊ី, មហាវិថីព្រះនរោត្តម, ផ្លូវស៊ីសុវត្ថិ និងមហាវិថីព្រះសីហនុ ព្រមទាំងបានធ្វើការរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវសំខាន់ៗ មួយចំនូនក្នុងខណ្ឌ បន្ថែមទៀតមាន៖ ផ្លូវប៉ាស្ទើរ, ផ្លូវលេខ៦៣, ផ្លូវលេខ៥១, ផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ជាដើម ។ 

ជាក់ស្ដែងចំពោះមុខ ការអនុវត្តការរៀបចំចិញ្ចើមផ្លូវនេះ រដ្ឋបាលខណ្ឌ មិនអនុញ្ញាតឲ្យមានការសាងសង់សំណង់រឹងមាំក្ដី មិនរឹងមាំក្ដី រំលោភលើចិញ្ចើមផ្លូវសាធារណៈឡើយ។

ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌក៏បានធ្វើការអប់រំ ណែនាំ និងជូនដំណឹងជាលាយល័ក្ខអក្សរដល់ម្ចាស់ទីតាំងដែលបានសាង សង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ ឲ្យធ្វើការរុះរើសំណង់របស់ខ្លួនដោយស្ម័គ្រចិត្តដោយខ្លួនឯង ក្នុងករណីមិនអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ-សង្កាត់ទេ ដល់ផុតកំណត់ឱសាន្តឱវាទ នៃលិខិតជូនដំណឹង នោះរដ្ឋបាលខណ្ឌ នឹងដាក់កម្លាំងចុះរុះរើសំណង់នោះ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈឡើយ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More