Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក សុខ ពេញវុធ បើកកិច្ចប្រជុំ ស្តីពីការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញទីរួមផ្សារកណ្តាល

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧ វេលាម៉ោង ១១និង០០នាទីនៅទីស្នាក់ការគណៈកម្មការទីរួមផ្សារកណ្តាល មានបើកកិច្ចប្រជុំ ស្តីពីការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញទីរួមផ្សារកណ្តាល ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូន ពេញ ដោយមានកាចូលរួមពី លោក អភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលខណ្ឌ លោកប្រធានប្រជាការពារខណ្ឌ លោកប្រធាន-អនុប្រធានទីរួមផ្សារ និងសមាជិកសមាជិកាទីរួមផ្សារកណ្តាល សរុបចំនួន ២០នាក់ ក្នុងកិច្ចប្រជុំនោះ លោក អភិបាល បានមានប្រសាន៍ថា៖

១-សូមឲ្យលោកប្រធានទីរួមផ្សារកណ្តាល ស្រង់ស្ថិតិឈ្មោះអាជីវករដែលកំពុងប្រកបលក់ដូរនៅលើទ្រូងផ្លូវលេខ១៤៨ ទាំងអស់ ។

២-លោកប្រធានទីរួមផ្សារ ត្រូវសិក្សានៅជុំវិញបរិវេណទីរួមផ្សារ ឲ្យបានច្បាស់ថា តើមានកន្លែងណាដែលនៅសល់ ដើម្បីបង្កលក្ខណៈដល់បងប្អូនអាជីវករបានបំលាស់ទីតាំងលក់ដូរពីផ្លូវលេខ១៤៨ វិញ ។

៣-ដាច់ខាតត្រូវបើកផ្លូវលេខ១៤៤ ផ្លូវលេខ១៣ និង១៥៤ ឲ្យបានសិន ទើបយើងបន្តបើកផ្លូវលេខ១៤៨ បន្តទៀត ។

ក្រោពីបញ្ចប់កិច្ចប្រជុំ លោកអភិបាល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និង គណៈកម្មការទីរួមផ្សារកណ្តាល ចុះពិនិត្យជាក់ស្តែងនៅក្នុងបរិវេណផ្សារកណ្តាល និងបានសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារ ដោយទទួលយកនូវសំណូមពររបស់ពួកគាត់ ដើម្បីរកដំណោះស្រាយផងដែរ ។

https://www.facebook.com/DaunPenhDistrictHall/videos/1887484221490713/?hc_ref=ARTMzgueLPUO2U_1kihPrMKE4bwY4x8cdorzNI8Geq45V8ehnRWaNRABHiwNa5-EL6k&fref=nf

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More