Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដែលត្រូវរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០១៧-២០១៨

ខេត្តបាត់ដំបង៖ ល្ងាចថ្ងៃច័ន្ទ ០៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមាន ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិ បាលខេត្ត លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោក អភិបាលរងក្រុងបាត់ដំបង

ចុះពិនិត្យទីតាំងដែលត្រូវរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០១៧-២០១៨ និងអបអរសាទរខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨ ) ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅសួនច្បារសម្តេចក្រឡហោម ស ខេង ត្រើយខាងកើតស្ទឹង ។

តាមការបញ្ជាក់ពីមន្ត្រីសាលាខេត្តបាត់ដំបង  ព្រឹត្តការណ៍នេះក៏មានការដាក់តាំងបង្ហាញនូវផលិតផលចម្រុះ ពីបណ្តាក្រុមហ៊ុន រោងចក្រសហគ្រាស សិប្បកម្មតូច ធំ ផលិតផលកសិកម្ម ក្រុង ស្រុក នៅក្នុងខេត្តបាត់ដំបង ដើម្បីទាក់ទាញឲ្យប្រជាពលរដ្ឋ ងាកមកចាប់អារម្មណ៍ផលិតផលក្នុងខេត្តឲ្យបានទូលំទូលាយ សំដៅការកាត់បន្ថយការនាំចូលទំនិញពីបរទេស ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More