Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សូម្បីតែខ្លាឃ្លោក! ក៍សមត្ថកិច្ចខណ្ឌសែនសុខ មិនលើកលែងដែរ!

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង១៧ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ

បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីផ្តល់ទីតាំងនិងបើកល្បែងស៊ីសងខុសច្បាប់(ខ្លាឃ្លោក) នៅដីឡូត៍លេខ៥១គ ផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យចំនួន០២នាក់រួមមាន ៖ ១-ឈ្មោះ ម៉ី ស៊ីថា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥១គ ផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

២-ឈ្មោះ ឡើយ បាន ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

វត្ថុតាងមាន ផ្ទាំងរូបភាពបិទជាប់និងបន្ទះក្តាចំនួន ០១ផ្ទាំង លុយចំនួន ៣៥០,០០០(សាមសិបប្រាំម៉ឺនរៀល) គ្រាប់ខ្លាឃ្លោកចំនួន០៣គ្រាប់ ចានជ័រចំនួន០១ ធុងជ័រកាត់សំរាប់គ្របចំនួន០១ និងភួយសំរាប់ក្រាលចំនួន០១ផ្ទាំង។

សមត្ថកិច្ចប្រាប់អោយដឹងថា មុនពេលចុះបង្ក្រាប កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរៈសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការ និងដោយមានអនុញ្ញាតិពីលោក សៀង សុខ ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងនិងបើកល្បែងស៊ីសងខុសច្បាប់(ខ្លាឃ្លោក) ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More