Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មុខសញ្ញាជួញដូរថ្នាំញៀន ត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន តាមដីកាតុលាការ (VIDEO)

ខេត្តកណ្តាល៖ កម្លាំងសមត្ថនគរបាលស្រុកស្អាងដឹងនាំ ដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ បានកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន ។
កាលពីថ្ងៃច័ន្ទ ០៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៥និង០០នាទី នៅចំណុច ផ្ទះរបស់ឈ្មោះ អន ម៉ាប់ ស្ថិតក្នុងភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

​លោកវរៈសេនីយ៍ឯក សេង សុជាតិ ប្រាប់ TNN អោយដឹងថា ជនសង្ស័យ
ឈ្មោះ អន ម៉ាប់ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូូមិ ពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹក កក) ចំនួន ០៧កញ្ចប់តូច និង ឧបករណ៍វុិចខ្ចប់ ប្រើប្រាស់មួយចំនួន ។

​លោកវរៈសេនីយ៍ឯក សេង សុជាតិប្រាប់ថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម អ៊ាវ ចំរើន ស្នងការនគរ បាលខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពីលោកស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតអោយធ្វើការឆែកឆេររកវត្ថុតាង មានការដឹកនាំផ្ទាល់ដោយរូបលោក បានធ្វើការត្រួតពិនិត្យ ឆែកឆេរ ផ្ទះរបស់ឈ្មោះ អន ម៉ាប់ បានរកឃើញម្សៅក្រាបពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៧កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អន ម៉ាប់ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ ១០,០០០០៛ (ដប់ម៉ឺនរៀល) ពីស្រ្តីម្នាក់ឈ្មោះ ឌី អាយុ២៥ឆ្នាំ នៅចំណុច វាលខ្សាច់ សង្កាត់ ចាក់អង្រែ រាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្ត។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។


អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More