Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បង្ហាញអំពីបច្ចេកទេសនៃការស្រាវជ្រាវដោយប្រើវិធានតម្លើងដ្យាក្រាមជាគោលមុននឹងចេញប្រតិបត្តិការ

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃចន្ទ័ ៨កេីត ខែបុស្សឆ្នាំរកា នព្វសក័ ពស២៥៦១
ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧

នៅស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំបានប្រារព្ធពិធី ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ប្រចាំខែធ្នូឆ្នាំ២០១៧ និងទិសដៅបន្តរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឩត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក-លោកស្រីស្នងការរងលោកនាយ នាយរងការិយាល័យចំណុះស្នងការដ្ឋាន លោកមេបញ្ជា វរៈការពារព្រំដែនគោកលេខ៥១៥ និង៥១៧ លោកអធិការ-អធិការង នុងនាយប៉ុស្តិ៍ទាំង៦៤ សរុបចំនួន១៦៥នាក់។

មានប្រសាសន៍ក្នុងអង្គពិធីលោកឧត្តមសេនីយ៍ទោ បែន រត្ន័ បានវាយតំលៃខ្ពស់និងលេីកសសេីរនូវស្នាដៃនៃការខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់កងកំលាំងនគរបាលខេត្តទាំងមូលដែលទទួលបានលទ្ធផលជោគ ជ័យយ៉ាងច្រេីន។

ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៏ស្នងការ បានណែរនាំអំពីវិធានការជំនាញយ៉ាងច្រេីនពិសេសផ្តោតលេីការងារ ព្រហ្មទណ្ឌ ការងារប្រឆាំងបទ ល្មេីសគ្រឿងញៀន ការងារបង្ការពន្លត់អគ្គីភយ័ ការងារអត្តសញ្ញាណកម្មនិងការងារសន្តិសុខ និងអង្អុរបង្ហាញអំពីបទពិសោធន៍ល្អៗជាច្រេីនពិសេសលោកបានបង្ហាត់បង្ហាញអំពីបច្ចេកទេសនៃការស្រាវជ្រាវដោយប្រើវិធានតម្លើងដ្យាក្រាមជាគោលមុននឹងចេញប្រតិបត្តិការ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More