Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ផ្តន្ទាទោស កូនប្រុសងបង្កើតនាយហុងដា ដាក់ពន្ធនាគារ៧ឆ្នាំ ពីបទ “ឃាតកម្ម”

ភ្នំពេញ៖ កូនប្រុស តារាកម្លែង​នាយ​ ហុង ដា​ និង​សង្សារ​ដែលរួមគ្នាសម្លាប់ម្តាយចុង ប្លន់យកទ្រព្យសម្បត្តិ​ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ដាក់ពន្ធនាគារ៧ឆ្នាំ និងសង្សារផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទ «ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ» កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នេះ។

ប្រភពអោយដឹងថា ជនជាប់ចោទឈ្មោះ ខា សុខេន ហៅនិច ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់តារាកប្លែង នាយហុងដា និងឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ជាប់ចោទពីបទ «ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ»។

គួររំលឹកផងដែរថា កូនប្រុសបង្កើតរបស់តារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងរបស់ខ្លួន (ប្រពន្ធក្រោយរបស់នាយ ហុង ដា) កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ហើយត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនបានហើយ នៅខាងក្រោយវិហារចាម ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានស្ត្រីម្នាក់ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនស្រីបង្កើត របស់លោក ហុង ដា បានដើរលេងតាមបន្ទប់ខុនដូ ក្នុងជាន់ទី៥ ហើយពេលដើរដល់បន្ទប់ របស់ ស្រ្តីរងគ្រោះ ស្រាប់តែប្រទះឃើញ ជនរងគ្រោះ មានភួយរុំក្បាលនឹងមុខ មើលមិនស្គាល់ទេ ហើយគាត់ក៏មានការភ័យស្លន់ស្លោរ បានទូរស័ព្ទរាយការណ៍ ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីសុំការអន្តរាគមន៍។

ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ច បានចុះមកពិនិត្យជាក់ស្តែង ដល់ចំណុចខុនដូនេះ ហើយបានឲ្យ ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនលោក ហុង ដា ចូលទៅមើលមុខសាកសពស្ត្រី ដែលត្រូវគេសម្លាប់ ទើបដឹងថា ស្ត្រីដែលត្រូវជនមិនស្គាល់ មុខសម្លាប់នោះ គឺមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាប្រពន្ធក្រោយរបស់លោក ហុង ដា ដែលមកស្នាក់នៅក្នុងខុនដូនេះ ជាងកន្លះឆ្នាំមកហើយ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More