Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជិះរថយន្ត Luxus ស្លាក ខ.ម ទាញកាំភ្លើងគំរាមបាញ់គេឯង មុខក្លឹប “រ៉េន”

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍មកថា នៅមុននេះបន្តិច មានករណី បុរសម្នាក់បានទាញកាំភ្លើង ពីក្នុងរថយន្ត Lexus  ពាក់ស្លាកលេខ ខេមរភូមិន្ទ 2.4663 គំរាមបាញ់ គេ ឯងនៅមុខក្លឹប រ៉េន ស្ថិតនៅ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។

ប្រភពក្បែរកន្លែងកើតហេតុ បង្ហើបប្រាប់ថា បុរសខាងលើ ទំនងជាមន្ត្រីយោធា ដោយសំអាងថា មានរថយន្ត ស្លាកលេខ ខ.ម។

ជុំករណីខាងលើនេះ ប្រជាពលរដ្ឋ កំពុងរង់ចាំមើថាតើ ថ្នាក់លើអាចវែកមុខ បុរសម្នាក់ដែលប្រើអំណាច ឬប្រើឥទ្ធិពលសុរ៉ា ប្រើប្រាស់កាំភ្លើងគំរាមបាញ់គេឯងបានដែរ ឬយ៉ាងណា….?

មួយរយៈចុងក្រោយនេះហាក់បីដូចជាមានការបាញ់បោះសេរីយ៉ាងអាណាធិបតេយ្យធ្វើអោយប្រជាពលរដ្ឋមានការបារម្ភពីសុខសុវត្ថភាពរស់នៅរបស់ពួកគាត់ ។ ប្រភព៖ (កញ្ចក់ទិព្វ)

គួររំលឹកដែរថា គ្រាន់តែតែយប់ថ្ងៃទី ១៨ និង ១៩ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីបាញ់បោះ និងការគំរាមបាញ់ ៤ លើកបណ្តាលអោយមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។

ករណីទី១ ៖ ករណីបាញ់ប្លន់ចំនួន២គ្រាប់ ក្នុងភូមិចំរើនផល​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ បណ្តាលជនរងគ្រោះរបួសកំភួនជើងផ្នែកខាងឆ្វេង។ ដោយឡែក ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋវាយសម្លាប់នៅនិងកន្លែង។

ករណីទី២៖  បុរសម្នាក់សង្ស័យថាអាងខ្សែអ្នកធំ បើករថយន្ត Luxus 470  ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AP-8254 បានបើរថយន្តមកឈប់មុខផ្ទះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានទីតាំងតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា នៅវេលាម៉ោងប្រមាណ២២ និង០០នាទីយប់ ហើយបានបាញ់មេឃចំនួន២គ្រាប់ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនបានភ្លាមៗផងដែរ។

ករណីទី៣ ៖ បុរសម្នាក់បានរត់ទៅយកកាំភ្លើងអាកា៤៧ ពីមន្រ្តីនគរបាលដែលកំពុងប្រចាំការ នៅប៉ុស្តិ៍យាមរបស់ស្ថានទូតវៀតណាម ក្នុងខណ្ឌចំការ មន ដើម្បីរត់ទៅបាញ់គូជម្លោះ២នាក់ ជិះម៉ូតូមួយគ្រឿង ដោយសារ តែខឹងគេវាយរហូតបែកក្បាល នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៧ នេះដែរ តែដោយ បើកសោរមិនបានត្រូវភាគីម្ខាងទៀត បើកម៉ូតូជិះគេចខ្លួនបាត់ កុំអីអាចស្លាប់ទាំងពីរនាក់ផងមិនដឹង។

ករណីទី៤៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបានបើករថយន្តតាម បាញ់១គ្រាប់ពីក្រោយស្លាប់ក្នុងថ្លុកឈាម ស្ថិតលើស្ពានអាកាសស្ទឹងមានជ័យ ខណ្ឌចំការមន។ ហេតុការណ៍រន្ធត់នេះ កើតឡើងនៅម៉ោងប្រមាណជាង៣ទៀបភ្លឺ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូ DUK ពណ៌លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1GP-9640។

ក្រោយហេតុការណ៍ដ៍រន្ធត់កើតឡើងផ្ទួនៗគ្នា ក្នុងយប់តែមួយបែបនេះ ពលរដ្ឋសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង នាយឧត្តមសនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ មេត្តាជួយបញ្ជាទៅកាន់មន្ត្រីក្រោមឳវាទ បង្កើនការយកចិត្តដាក់ខ្ពស់ ទប់ ស្កាត់ បង្ការ ការពារសុខសុវត្ថិភាព អោយពរដ្ឋរស់នៅបានសេចក្តីសុខផង៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More