Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្ត​មាន​សញ្ញា​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១​ បុក​គ្នា​ជាមួយ​ឡាន​ដឹក​ទំនិញ ​នៅ​អូរ​តាសេក​

ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឲ្យដឹងថា

នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ វេលាម៉ោង​៦:២០នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៩៩-២០០ នៅ​ក្នុង​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ​​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​១គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ស​ ពាក់ផ្លាកលេខ​ភ្នំពេញ3A-5998​ ដឹកទំនិញ​ មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​នឹង​រថយន្ត​១គ្រឿង​ម៉ាក​ NISSAN ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2x-6815 ជិះគ្នា​ចំនួន​៤នាក់​ស្រី​១នាក់​ (​ជា​បុគ្គលិក​ទូរទស្សន៍​អប្សរា​)​ ដែល​មានទិសដៅពី​ផ្ទុយ​គ្នា​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​ស្រាល​មនុស្ស​ចំនួន​៤នាក់​ស្រី​១នាក់​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​លិគឹមឌី​វាលរេញ​។
រថយន្ត​២គ្រឿង​ សមត្ថកិច្ច​កំពុងចាត់ចែង​ យក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​។


អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More