Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រាន់តែហាមមិនឲ្យមាត់ឡូឡា ខឹងវាយសំពងរយះបែកក្បាល ប្តឹងសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់រងរបួសបែករយះក្បាលហូរឈាមកក្លាក់ បន្ទាប់ពីមិត្រភ័ក្រ បន្ទប់ជួលក្បែរខាងគ្នា

ប្រដាប់ដោយដែកទីបវាយសំពង ដោយសារខឹងរឿងហាមផឹកសុីមាត់ឡូឡា បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ ផ្ទះជួលជាន់ទី២ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ សឿន ហុង ប្រុស អាយុ២៨ឆ្នាំ កម្មកររោងចក្រ នៅសួនកាណាឌីយ៉ា ស្នាក់នៅបន្ទប់ជួលជាន់ទី២ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ កន្លែងកើតហេតុ មាន ស្រុកកំណើតភូមិ ត្រពាំងគន្ធ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។

ជនល្មើស ឈ្មោះ ហុង គឹមសុង ទង់ព្រលឹង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី២ជាប់គ្នា មានស្រុកកំណើតភូមិ ព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ខ្លួននិងជនដៃដល់ ជាមិត្តភ័ក្ររួមការងារជាមួយគ្នា ហើយមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៥ ខែធ្នូ នៅបន្ទប់ជនដៃដល់ មានផឹកសុី គ្នា៣នាក់ ផឹកបណ្តែកស្រែកឡូឡាបណ្តើរ រំខានដល់អ្នកជិតខាង រកដេកពូនមិនបាន ក្នុងសភាពបែបនេះ បានចេញទៅប្រាប់ ហាម មាត់ឡូឡា ជៀសវាងរំខានដល់អ្នកដទៃ ជនសង្ស័យនៅតែមិនស្តាប់ ស្រវឹងកាន់តែខ្លាំង ស្រែកតម្លើងសរសៃកបំពងសម្លេងកាន់តែខ្លាំង ដោយនិយាយគ្នាស្តាប់មិនបាន ខ្ចិលរវល់ ចូលសង្ងំដេកក្នុងបន្ទប់បាត់ លុះរហូតដល់វេលាម៉ោង៦និង៣០នាទី គ្រាន់តែបើកទ្វារបន្ទប់ដើម្បីចាកចេញទៅធ្វើការ ស្រាប់តែជនដៃដល់ ឈរចាំមុខបន្ទប់ជាមុនស្រេច ប្រដាប់ដោយដែកទីប វាយសំពង បណ្តាលឲ្យបែកក្បាល ហើយជនដៃដល់រត់ចូលបន្ទប់បាត់ ខឹងពេក ទាញទ្វារបិទចាក់សោពីក្រៅ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ចុះទៅអន្តរាគមន៍ បែជាជនដៃដល់ធាក់ទ្វារបន្ទប់ទម្លាយ រត់ចេញក្រៅ កម្លាំងនគរបាលទៅដល់ល្មម ដេញតាមចាប់ខ្លួនបាន វាយខ្នោះដឹកយកទៅសាកសួរនៅប៉ុស្តិ៍ ។

តាមសម្តីជនដៃដល់វិញបានឲ្យដឹងថា មកពីជនរងគ្រោះទៅរករឿង រំខានដល់ក្រុមរបស់គេកំពុងផឹកសុី ទើបទ្រាំងមិនបាន ព្រឹកឡើងជនរងគ្រោះដើរចេញពីបន្ទប់ វាយសំពងតែម្តង ដើម្បីរំសាយកំហឹង ។

ទោះជាយ៉ាងណាក្តី ផ្នែកទៅលើសកម្មភាពប្រព្រឹត្ត និងបណកតឹងជនរងគ្រោះ ក្រោយពីឃាត់ខ្លួនបាន នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តទៅតាមនីតិវិធី ៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More