ជនសង្ស័យ៦នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីមនុស្សឃាតនៅសង្កាត់ឃ្មួញ

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីឃាតកម្ម

ប្រើដាវកែច្នៃ កំណាត់បំពុងទីប កំណាត់ឈើ ដុំថ្ម វាយកាប់ចាក់បណ្តាលឲ្យរបួស និងស្លាប់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០នាទី នៅចំណុចមុខផ្ទះលេខ០៥ ផ្លូវលេខ២១០ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឲ្យដឹងថាករណីខាងលើជាករណីជម្លោះរវាងមនុស្ស២ក្រុម។ ភាគីទី១ ៖ មានគ្នាចំនួន០៥នាក់ រួមមាន (របួសម្នាក់ ស្លាប់ម្នាក់) និងឃាត់ខ្លួនចំនួន០៣នាក់រួមមានទី១-ឈ្មោះ ស៊ឹម ហើយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២១០ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួន ទី២-ឈ្មោះ នង ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួន ទី៣-ឈ្មោះ ប្រាក់ សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២១០ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួន ទី៤-ឈ្មោះ ប្រាក់ សុខុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមន្ត្រីរដ្ឋករទឹក ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២១០ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (របួសលើបបូរមាត់ ដេរចំនួន១០ថ្នេរ របួសម្រាមដៃខាងឆ្វេងដេរ ចំនួន១០ថ្នេរ និងម្រាមដៃខាងស្តាំដេរចំនួន០៥ថ្នេរ សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ) និងទី៥-ឈ្មោះ ហេង ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ស្លាប់)។ ភាគីទី២ ៖ មានគ្នាចំនួន០៣នាក់រួមមាន ទី១-ឈ្មោះ ផាន់ ដាណាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួន ទី២-ឈ្មោះ ឡេង សុភក្តី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ២៤៦ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួន និងទី៣-ឈ្មោះ ខេង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួន។

សម្ភារៈបន្សល់ទុកៈ ដាវកែច្នៃចំនួនមួយ, កំណាត់ឈើចំនួន០៥កំណាត់, ដុំថ្មចំនួន០៥ដុំ, រូបថតមួយចំនួន។ លោកអធិការបន្តថា មុនពេលកើតហេតុភាគីទី១ និងភាគីទី២ បានទំនាស់ពាក្យសម្តីនិងគ្នា បន្ទាប់មកបានធ្វើការសម្រុះសម្រួលគ្នាបញ្ចប់រឿង ហើយភាគីទាំង០២ បានបំបែកផ្លូវគ្នារៀងខ្លួន បន្ទាប់មកភាគីទី២ បាននាំទៅផឹកស៊ីស្រវឹង រួចបាននាំគ្នា មកដល់ចំណុចកើតហេតុវិញ រួចភាគីទី២បានយកដាវកែច្នៃ បំពុងទីប និងដំបងឈើ វាយកាប់ចាក់មកលើក ក្រុមភាគីទី១ បណ្តាលឲ្យរបួសម្នាក់ និងស្លាប់ម្នាក់ រួចគេចខ្លួន ដោយមានពាក្យបណ្តឹងពីក្រុមគ្រួសារភាគីទី១។ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ក្រុមភាគីទាំង២ (មានគ្នាសរុបចំនួន០៦នាក់ )នៅថ្ងៃដដែល យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More