Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សំរាម​ អី សំរាមទៅ! ផ្លូវជាតិលេខ៥ អាជ្ញាធរខណ្ឌឬស្សីកែវមិនខ្វល់

ភ្នំពេញ៖ ផ្លូវជាតិលេខ៥ គឺជាផ្លូវជាតិមួយខ្សែ ក្នុងចំណោមផ្លូវជាតិទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ជួសជុល ស្ថាបនា យ៉ាងល្អស្អាត ដោយមានសួនច្បារ ទ្រូងផ្លូវ និងមានភ្លើងបំភ្លឺ ទៀតផង សម្រាប់បំរើផលប្រយោជន៍ដល់អ្នកដំណើរទូទៅក្នុងការធ្វើដំណើរទៅកាន់បណ្តាខេត្តនានា ។

ផ្លូវជាតិលេខ៥ នេះ ត្រូវបានចាត់ទុកជាផ្លូវបំរើវិស័យសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ទាំងការនាំទំនិញចេញ ចូល ទៅកាន់ប្រទេសថៃ ព្រមទាំងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរទៅមកជាហូរហែរ ។

បើយើងក្រឡេកទៅមើល អំពីបញ្ហាបរិស្ថាន នៅតាមបណ្តោយផ្លូវមួយខ្សែនេះ ហាក់ដូចជាមិនសូវល្អប្រសើរនោះទេ កំពុងក្លាយទៅកន្លែងចាក់សំរាមទៅហើយ ។ រាល់បញ្ហាទាំងនេះ បណ្តាសារព័ត៍មាននានា ទាំងទូរទស្សន៍ កាសែត និងគេទំព័រ មួយចំនួន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានផ្សព្វផ្សាយ អំពីផលប៉ះពាល់ផ្សេងៗ ចំពោះបញ្ហាសំរាមទាំងនេះ ផ្ទុយទៅវិញ អាជ្ញាធរខណ្ឌឬស្សីកែវ ហាក់ដូចជាមិនសូវចាប់អារម្មណ៍នោះឡើយ ។ ជាក់ស្តែង កាលពីវេលាម៉ោង ១៣ និង៣០នាទី រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ចាប់ពីមុខឃ្លាំងសាំង សូគីមិច ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ រហូតដល់ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ គឺមានគំនរសំរាមជាច្រើនហូរហែរ សម្រាប់បង្អួតប្រជាពលរដ្ឋ ក៍ដូចជាអ្នកដំណើរផងដែរ ។

លោកពូអ្នកលក់ទឹកអំពៅម្នាក់ប្រាប់អោយដឹងថា មូលហេតុ ដែលគាត់ឧស្សាហ៍យកសំរាមមកបោះចោល នៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នេះ គឺដោយសារ រូបគាត់ឃើញគេយកសំរាមមកបោលនៅទីនោះដែរ ជាពិសេសនៅទីនោះក៍មិនមានផ្លាកហាមឃាត់ទៀត ទើបគាត់យកកាកអំពៅទៅបោះចោលទីនោះតាមគេទៅ ។
ទោះយ៉ាងណាក្តីប្រជាពលរដ្ឋ សូមសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរ សង្កាត់ ជាពិសេសលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ សូមមេត្តាចាប់អារម្មណ៍អំពីបញ្ហាគំនរសំរាមនៅលើកំណាត់ផ្លូវជាតិលេខ៥ នេះផងទាន ៕

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More