ប្រជុំបូកសរុបលទ្ធផលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រចាំខែធ្នូ និងបូកសរុបប្រចាំឆ្នាំ២០១៧

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ឋសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ បានចូលរួមប្រជុំបូកសរុបលទ្ធផលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រចាំខែធ្នូ និងបូកសរុបប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្តសរុបចំនួន៨១រូប(ស្រី១១រូប) មានរបៀបវារៈដូចខាងក្រោម៖

១-ការងារសន្តិសុខផ្ទៃក្នុង និងតាមព្រំដែន
២-ការរៀបចំពិធីបុណ្យចូលឆ្នាំសកល២០១៨ និងទិវាជ័យជំនះ ៧មករា២០១៨
៣-អនុក្រឹត្យស្តីពីប័ណ្ណព្រំដែនកម្ពុជា-ថៃ និងប្រកាសស្តីពីបែបបទ និងនិតិវិធីនៃការផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ
៤-សេចក្តីសម្រេចលេខ៦០២/១៧ សសរ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការចាត់តាំងគណៈកម្មារ អនុគណៈកម្មាររៀបចំសន្និបាតប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត
៥-ការងាររៀបចំប្រកាសចូលកាន់ដំណែង របស់ក្រុមប្រឹក្សាឃុំ-សង្កាត់
៦-ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់
៧-ផ្សេងៗ (ការងារទប់ស្កាត់គ្រឿងញៀន-ការងារទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់-ការងារទប់ស្កាត់ប្រយុទ្ធប្រឆាំងអំពើភេរវេកម្មជួញដូរអាវុធឆ្លងដែន-ការងារធារាសាស្រ្ត-ការងារទប់ស្កាត់បទល្មេីសទំនិញគេចពន្ឋ-ការងារទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៏-ការងារសន្តិសុខសង្គមនិងសន្តិសុខព្រំដែន-ការងារអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារ-ការងារកសិកម្មនិងបង្ការអគ្គីភ័យ-ការងារបរិស្ថាននិងសោភ័ណភាពទីក្រុង-ការងារអប់រំ-ការងារសុវត្តិភាព គុណភាពចំណីអាហារនិងអនាម័យ)។ ណារ៉ាន់

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More