Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សពពលករ​ខ្មែរ​ម្នាក់ ត្រូវបានភាគីថៃបញ្ជូនមកកម្ពុជាវិញ

បន្ទាយមានជ័យ ៖សពពលករ​ខ្មែរ​ម្នាក់​ ត្រូវបានភាគី​ថៃ​ធ្វើការ​បញ្ជូន​ប្រគល់​មកខាងកម្ពុជា ត្រឹម​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បីអោយ​សាច់ញាតិ​ចាំទទួល។

បើតាមសាច់ញាតិ​សពបានអោយដឹងថា ជន​រង​គ្រោះ​មុន​ស្លាប់​បាន​ប្រកាច់​នៅ​ក្នុង​បន្ទប់​​ ហើយ​អ្នក​ដេក​ជាមួយ​ម្នាក់​បាន​ព្យាយាម​រឹត​ទ្រូង និង​ធ្វើ​ចលនា ប៉ុន្តែ​មិន​អាច​ជួយ​ជន​រង​គ្រោះ​បាន។

សពដែលភាគីថៃបានបញ្ជូនចេញពីទឹកដីខ្លួននេះ​ជា​កម្មករ​រោងចក្រ elictronic ម្នាក់​ឈ្មោះ សាំង យ៉ុ​ម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បានដេកប្រកាច់​និង​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗលើ​ទឹកដី​ថៃ នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន ​កាលពីវេលា​ម៉ោង​១១​និង០០នាទីយប់ ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ដោយសង្ស័យ​ថាខ្យល់គ​​​​ ជនរងគ្រោះមាន​ទីលំនៅ​ភូមិ​ទ័ព​សៀម ឃុំ​-​ស្រុក​ជីក្រែង ខេត្តសៀមរាប ។បច្ចុប្បន្នសព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More