ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ប្រតិកម្មនឹងមន្រ្តីសមត្ថកិច្ច ដាក់កុងត្រូលជជុះ

មណ្ឌលគិរី៖ ការធ្វើដមណើរតាមដងផ្លូវក្នុងខេត្តមណ្ឌលគិរី មិនថាយប់ឬ ក៏ថ្ងៃនោះទេ  ដដែលជាដដែលប្រជាពលរដ្ឋទទូចឲ្យ អាជ្ញាធរមេត្តាបើកភ្នែកពិនិត្យមើលកុងត្រូលជជុះ តាមចំណុចមួយចំនួន និងតាមបណ្តាស្រុកផ្សេងទៀតផង ក្រោមរូបភាពសមត្ថកិច្ចចតរថយន្តត្រៀបត្រា តាមចិញ្ចើមផ្លូវ ចាំប្រដេញរថយន្តដឹកទំនិញផ្សេងៗ ទាំងយប់ទាំងថ្ងៃនៅតាមដងផ្លូវគ្រា ដែលរថយន្តដឹកទំនិញ ទាំងនោះមិនបានបង់លុយឲ្យផងខ្លួន។

បើតាមការរាយការណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋាននេះ បានធ្វើការអះអាងថា មានរថយន្តរបស់មន្រ្តីនគរបាលមន្រ្តីអាវុធហត្ថ និងមន្រ្តីក្នុងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចក្នុងខេត្តនេះ កំពុងធ្វើសកម្មភាពផ្ទុយពីគោលការណ៍ហាមប្រាមរបស់អាជ្ញាធរខេត្ត និងថ្នាក់លើទៀតផង។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យមេៗ អង្គភាពមានសមត្ថកិច្ចទូទាំងខេត្តក៏ដូចជាអាជ្ញាធរក្រុង-ស្រុកឲ្យធ្វើការបោស សំអាតរាល់សកម្មភាពដែលផ្ទុយពីគោលការណ៍នេះ ឲ្យអស់ព្រោះផែនការណ៍បោសសំអាត និងលុបបំបាត់រាល់ករណីកុងត្រូលជជុះនេះ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី តែងធ្វើការប្រជុំដាក់ផែនការជាប្រចាំដល់មន្រ្តីក្រោមឱវាទជានិច្ចកាល គឺគ្រប់អង្គភាពពាក់ព័ន្ធទូទាំងខេត្ត ត្រូវចូលរួមសហការគ្នា លុបបំបាត់នូវកុងត្រូលជជុះនេះឲ្យអស់ទោះស្ថិតនៅក្រោមរូបភាពអ្វីក៍ដោយ។

លោក អ៊ុក សំណាង ស្នងការខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះថា ក្នុងករណីខាងលើនេះ លោកកំពុងចាត់ចែងឲ្យមន្រ្តីនគរបាលជំនាញធ្វើការស្រាវជ្រាវចំពោះមន្រ្តីនគរបាលរូបណាដែលកំពុងអនុវត្ត និងប្រព្រឹតផ្ទុយពីគោលការណ៍ និងឈានទៅចាត់ការទៅតាមនិតិវិធីរបស់វិន័យអង្គភាព។

លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានថ្លែងថា រាល់ការបង្កាបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗ របស់មន្រ្តីរបស់លោក លោកតែងតែធ្វើការប្រជុំ ដាក់ផែនការណ៍ណែនាំជានិច្ចរាល់ការបង្រ្កាប ឬទប់ស្កាត់បទល្មើសទាំងឡាយណាដែលផ្ទុយ ពីគោលការណ៍៕ចិន្តា

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More