Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ការៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងខណ្ឌដូនពេញ ទទួលបានលទ្ធផលល្អប្រសើរ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ

បានបញ្ជារអោយ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តរចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យនៅតាមដងផ្លូវសំខាន់ៗ ដោយបែង ចែកកម្លាំងជាពីរក្រុមដោយ

ក្រុមទី១ ចុះរៀបបណ្តោយមហាវិថីព្រះមុនី្នវង្ស រង្វង់មូលគួចកាណុង គល់ស្ពានជ្រោយចង្វារជុំវិញរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និង ផ្លូវលេ១០៦-១០៨(អតីតទីលានប្រជាធិបតេយ្យ) និងបន្តចុះអនុវត្តន៍រុះរើសំណង់នៅផ្លូវលេខ១៤៤ កែង៥១ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ក្រុមទី២ ចុះរៀបចំជុំវិញទីរួមផ្សារកណ្តាល ផ្លូវលេខ១៤៤.១៤៨.១៥៤និងផ្លូវខលេខ១៣ ជាលទ្ធផល នៅបណ្តោយមហាវិថីព្រះមុន្នីវង្ស រង្វង់មូលគួចកាណុង គល់ស្ពានជ្រោយចង្វារខាងលិច និង ផ្លូវលេ១០៦-១០៨(អតីតទីលានប្រជាធិបតេយ្យ) ឃើញថាគ្មានយានជំនះគ្រប់ប្រភេទ ឈប់ចតនោះទេ ចំពោះការលក់ដូរគ្មានសណ្តាប់ធ្នាប់ក៏ពុំមានបន្តទៀតដែរ ។

ចំពោះការរៀបចំ នៅជុំវិញទីរួមផ្សារកណ្តាលវិញ ការឈប់ចត ការលក់ដូរ រយៈពេលប៉ុន្មានថ្ងៃនេះក្រោយពី រដ្ឋបាលខណ្ឌ បានចុះធ្វើការផ្សព្វផ្សាយរៀបចំមកឃើញថាបងប្អូនប្រជាពលរដ្ឋបានស្តាប់ និងគោរពតាមការជូនដំណឹងដោយមិនជំទាស់ក្នុងការៀបចំសណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរ នេះទេ គឺពួកគាត់បានយល់ស្រពក្នុងការរៀបចំរបស់អាជ្ញាធរ ដើម្បីកាត់បន្ថយការកក់ស្ទះផងដែរ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More