Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តទំនេីប ស្លាកលេខ ខ.ម បុក​បុរសម្នាក់កំពុងជិះម៉ូតូ​បណ្តាលរបួសធ្ងន់!

ខេត្ត​ព្រះសីហនុ៖ នៅរសៀល​ម៉ោង​១២និង៣០​ ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០១៧​​ រថយន្ត​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​នៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ១២៧-១២៨

​ស្ថិត​នៅ​ក្នុង​ភូមិ​វាល​ ឃុំ​កំពង់សិលា​ ស្រុក​កំពង់សិលា​ ខេត្ត​ព្រះសីហនុ​។ រថយន្ត​១ម៉ាក​ LAND CRIUSER ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ ខ.ម​ 2​-5355​ បើកបរ​ដោយ​ឈ្មោះ​ ស្រេង​ សុខលី​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ មានទីលំនៅ​ដ្ឋាន​ នៅ​ភ្នំពេញ​ បើកបរក្នុងទិសដៅពី​ភ្នំពេញ​ទៅខេត្ត​ព្រះសីហនុ​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​នឹង​ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA​ WAVE​ ពណ៌​ ក្រហម​ គ្មានផ្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ មាស​ សុខា​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ មានទីលំនៅ​ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​ បើកបរ​ឆ្លងកាត់​ផ្លូវ​ពី​ កើត​ ទៅ​ លិច​ ក៍បុកពេញទំហឹងតែម្តង បណ្ដាល​ឲ្យ​​​ ឈ្មោះ​មាស​ សុខា​ រងរបួសធ្ងន់ និងបាន​បញ្ជូន​ទៅ​ព្យាបាល​ នៅ​មណ្ឌល​សុខភាព​ ស្រុក​កំពង់សិលា​ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែង យក រថយន្ត​ និង​ ម៉ូតូ​ មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់សិលា​។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More