Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មុខសញ្ញាជួញដូរគ្រឿងញៀន៤នាក់ត្រូវអាវុធហត្ថបង្ហាញមុខ ក្រោយពីបង្ក្រាប

បន្ទាយមានជ័យ៖ជនសង្ស័យចំនួន៤នាក់ក្នុងប្រតិបត្តិការណ៌បង្ក្រាបគ្រឿងញៀន ត្រួវបាន កម្លាំងមូលដ្ឋានកងរាជអាវុធ​ហត្ថខេត្តបន្ទាយមានជ័យ ធ្វើការបង្ហាញមុខ​ កាលពីព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៧នេះ ក្រោយពីបង្ក្រាបបានកាលពីថ្ងៃទី២៤ ខែធ្នូមុននេះ ជាមួយថ្នាំញៀនមួយចំនួនធំរួមនឹងឧបករណ៏មួយចំនួនផងដែរ។

បើតាមលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថាជនសង្ស័យបានឃាត់ខ្លួន

នៅចំណុចមុខ វិទ្យាល័យសម្តេចឪ ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមជាមួយវត្ថុតាងរួមមាន៖គ្រឿងញៀន មេតំហ្វេតាមីនគ្រាប់ចំនួន ៥១គ្រាប់ ប្រភេទម៉ាទឹកកកចំនួន១៣កូនថង់តូច ស្មើនឹង ១៨.៨៨ក្រាម រថយន្ត០១គ្រឿង ម៉ាកកាមេរីចង្កូតស្តាំ ស៊េរី ១៩៩៥ ពណ៌ខ្មៅ -ទូរស័ព្ទដៃ ០៣គ្រឿង លិខិតឆ្លងដែនចំនួន០១ ជញ្ជីងសម្រាប់ថ្លឹងចំនួន០១ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ជនសង្ស័យទី១-ឈ្មោះ អឿន មករា ហៅ គឹមណាវ៉ារ៉ា ភេទ ប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ទី២-ឈ្មោះ គៀត វួនសុផល ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ទី៣-ឈ្មោះ ស៊ឹម សារ ភេទស្រី អាយុ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងទី៤-ឈ្មោះ ឃុន សាវ៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវាលម្រេះ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។លោកបានបន្តក្រោយការបង្ហាញជនសង្ស័យ នឹងត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More