Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លូកយកទូរស័ព្ទដៃបានសម្រេច តែរត់មិនរួច ក្របួចជាប់ទាំង២នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយលូកយកទូរស័ព្ទដៃត កាលពីវេលាម៉ោង១០និង៤០ ថ្ងៃទី ២៦ ធ្នូ ២០១៧នៅចំណុចក្រោយផ្សារពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើងសង្កាត់កកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ

ទី១ ឈ្មោះ ហុញ ថ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

ទី២ ឈ្មោះ ចេក សុផលចន្រ្ទា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរមិនពិត ទាំង២នាក់ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងជើងសង្កាត់កកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។  (ជិះម៉ូតូមួយគ្រឿងម៉ាកស្ស៊ុយស៊ីគីវីវ៉ាពណ៍ខ្មៅ ពាក់ស្លាក ភ្នំពេញ 1X-9510)។

ជនរងគ្រោះ ឈ្មោះ ប៊ុន ពិសី ភេទស្រីអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពពីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូចេញពីផ្ទះមិត្តភក្តិ ក្រោយសាលា១០០ខ្នង ចំណែកទូរស័ព្ទដៃដាក់ក្នុងហោប៉ៅ អាវរងា ជិះមកផ្សារពោធិ៍ចិនតុង ខណៈជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូមកក្បែរ ធ្វើសកម្មភាពលូកយកទូរស័ព្ទ
របស់ជនរងគ្រោះ ពេលនោះជនរងគ្រោះចាប់ដៃជនសង្ស័យជាប់ ហើយជិះម៉ូតូទៅបាំងមុខ ម៉ូតូជនសង្ស័យ បានស្រែកចោរៗ ក៏ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្បែរមកនោះ ឃាត់ជនសង្ស័យ នាំមកកាន់ប៉ុស្តិ៍នគរបាលកាកាបទី១ ហើយមកដាក់ពាក្យបណ្តឹងតែម្តង។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More