Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

 ឆ្មក់បង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ឃាត់ខ្លួនមេក្លោង និងបក្ខពួក២នាក់ដកហូតម៉ូតូ៥គ្រឿង

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ បើកប្រតិបត្តិការណ៍ ឆ្មក់ចុះទៅបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង

ក្នុងនោះរឃាត់ខ្លួនមេក្លោង និងបក្ខពួក២នាក់ ដកហូតបានម៉ូតូចំនួន៥គ្រឿង និងវត្ថុតាងមួយចំនួនធំទៀតផងដែរ។

ប្រតិបត្តិការណ៍បង្ក្រាបទីតាំងទទួលផលចោរកម្មខាងលើនេះបានធ្វើឡើងនៅល្ងាច ថ្ងៃទី២៦ ខែធ្នូរ ឆ្នាំ២០១៧នេះចំណុចផ្ទះលេខ១៤Bក្រុម៣ ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ការចុះបង្ក្រាបនេះដឹងនាំដោយ លោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ ដោយមានការបញ្ជារផ្ទាល់ពី លោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មានការសម្របសម្រួលពី លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ភា ប្រុស នាយប៉ស្តិ៍កាកាបទី២បានឱ្យដឹងថាជនសង្ស័យ

ទី១ ជាមេក្លោងឈ្មោះ នួន​ តេងលី អាយុ ៣៤ឆ្នាំ ភូមិក្លែងពណ៌ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ទី២ ឈ្មោះ​ ស៉ី សោម អាយុ៣២ឆ្នាំ ស្រុកកំណើតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបច្ចុប្បន្នរស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវ បានកម្លាំងនគរបាលប៉ុស្តិ៍កំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More