Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់

ខេត្តបាត់ដំបង​៖ រសៀលថ្ងៃអង្គារ ០៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ គ.ស ២០១៧

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយនិងអនុវត្តន៏អនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោលនិងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់និងប្រើប្រាស់ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត ស្នងការ ស្នងការរងគរបាលខេត្ត មេបញ្ជាការ បញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក អធិការ អធិការរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងតំណាងសមាគមជនជាតិវៀតណាម ក្នុងខេត្តបាត់ដំបង។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង បានមានប្រសាសន៍និងសំណូមពរដល់មន្រ្តីនគរបាលនិងអាជ្ញាមូលដ្ឋានឲ្យជួយសហការគ្នាក្នុងការអនុវត្តន៏ច្បាប់និងចំណាត់ការផ្សេងៗទាក់ទងនឹងជនបរទេសដែលរស់នៅខុសច្បាប់ឬកាន់កាប់និងប្រើប្រាស់ឯកសារដោយខុសនីតិវិធីឬផ្ទុយពីលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍និងកោតសរសើរដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនិងអនុវត្តន៏អនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោលនិងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់និងប្រើប្រាស់និងបានអនុវត្តន៏យ៉ាងខ្ជាប់ខ្ជួនក្នុងនូវតួនាទីភារកិច្ចរបស់ខ្លួននិងសុំឲ្យជំរុញបន្ថែមក្នុងការអនុវត្តន៏នូវចំណាត់ការនេះជាមួយអាជ្ញាធរមូលដ្ឋានក្នុងការសហការឲ្យបានទូលំទូលាយជាពិសេសមន្រ្តីនគរបាលជំនាញ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More