Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឆាកប្រយុទ្ធមួយប្រាវ ស្លាប់២ របួសធ្ងន់ម្នាក់ ជាប់ខ្នោះ៦នាក់ នៅសង្កាត់ចោមចៅ១

ភ្នំពេញ ៖ ផ្ទុះហឹង្សាដោយសារមនុស្ស២ក្រុមប៉ះទង្គិចគ្នា ម្ខាងមានគ្នា៣នាក់ស្រីម្នាក់ និងម្ខាងទៀតមានគ្នា៥នាក់ បន្ទាប់ពីភាគី៥នាក់ជិះម៉ូតូ៣គ្រឿង

ដេញស្ទាក់ប្រដាប់ដោយដំបងវាយទៅលើ ភាគី៣នាក់ ជិះម៉ូតូមួយគ្រឿង ខណៈដែលតដៃគ្នាទៅវិញទៅមក កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោម ចៅ១ ខណ្ឌពោធិសែនជ័យ លទ្ធផលក្នុងសង្រ្គាមប្រយុទ្ធ ទីបំផុត ភាគីខាង៣នាក់ បានស្លាប់ម្នាក់នៅកន្លែង រងរបួសធ្ងន់ម្នាក់ ចំណែកស្រ្តីម្នាក់មិនមានរងរបួស រីឯភាគីខាង៥នាក់ ស្លាប់ម្នាក់ ក្រោយប្រយុទ្ធគ្នាចប់រត់ទៅដេក ព្រឹកឡើងទើបសាច់ញាតិប្រទះឃើញដេកស្លាប់ក្នុងផ្ទះទៅវិញ ផ្អើលទាំងប៉ូលីស ទាំងពលរដ្ឋ ។

តាមនគរបាលបានឲ្យដឹងថា ភាគីខាងគ្នា៣នាក់

ទី១ ឈ្មោះ នួន សូរិយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្លាប់នៅកន្លែង ។

ទី២ ឈ្មោះ ងួន សុវណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសធ្ងន់ មុខរបរគ្រូបង្រៀន នៅអនុវិទ្យាល័យសាមគ្គី ភូមិចំការចេក ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានស្រុកកំណើតភូមិកសិករ ឃុំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត តែទំនេរឆ្លៀតមកលេង ស្នាក់នៅជាមួយប្រពន្ធឈ្មោះ នួន សេងលី អាយុ២៧ឆ្នាំ បុគ្គលិករត់តុហាង ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។

រីឯភាគីខាង៥នាក់

ទី១ ឈ្មោះ ជឿន មុន្នីរ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ មាទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកទើបដឹងថាស្លាប់ ។

ទី២ ឈ្មោះ អុន សុផេន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ។

ទី៣ ឈ្មោះ វន វណ្ណី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ។

ទី៤ ឈ្មោះ វី សារី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ។

ទី៥ ឈ្មោះ ហេង សុខហៀន ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ។

ក្រោយពីផ្ទុះជម្លោះហឹង្សា បណ្តាលឲ្យមានអ្នកស្លាប់និងរបួស សមត្ថកិច្ចចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ ឃាត់ខ្លួនមនុស្ស៦នាក់ ពាក់ព័ន្ធក្នុងរឿងខាងលើ ភាគីខាង៣នាក់ ប៉ូលីសឃាត់ខ្លួន២នាក់ប្តីប្រពន្ធ ។ ចំណែកភាគីខាង៥នាក់ ប៉ូលីសឃាត់ខ្លួន៤នាក់ ។

តាមនគរបាលបានបន្តទៀតថា ដើមចមក្រុម៦នាក់លើកគ្នាទៅស្ទាក់វាយ ខាងគ្នា៣នាក់ កើតជារឿងវាយទៅវាយមក ស្លាប់២នាក់ របួសធ្ងន់ម្នាក់ សមត្ថកិច្ចឃាត់ខ្លួនសរុប៦នាក់ ស្រី១នាក់ ។

សរុបមនុស្ស៦នាក់ពាក់ព័ន្ធក្នុងករណីខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយម៉ូតូ៣គ្រឿង សាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More