Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម៉ាត យីហោ “គីវីម៉ាត” សង់រំលោភលើចំណីផ្លូវ ត្រូវអាជ្ញាធរខណ្ឌដូនពេញ រុះរើរួចជាស្ថាពរហើយ!

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៧:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមកាបញ្ជារផ្ទាល់ពី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ចប់ទាំងស្រុងនូវការងារអនុវត្តន៍រុះរើសំណង់រឹងមាំ របស់ម៉ាតឈ្មោះគីវីម៉ាត ដែលបានសាងសង់នៅលើផ្លូវសាធារណៈ ស្ថិតនៅផ្លូវលេខ១៤៤ កែង៥១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

បន្ទាប់មក លោកអភិបាល បានបញ្ជារអោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ដឹកនាំកម្លាំងប្រជាការពារខណ្ឌ បន្តចុះអនុវត្តន៍រុះរើអាងស្តុបទឹកលូ ដែលបានសាងសង់នៅលើចិញ្ចើមផ្លូវលេខ៥១ ដែលមានទំហ៊ុំ២មx៣ម លើតួលូផ្លូវលេខ៥១ ។

ដោយពិនិត្យជាក់ស្តែងឃើញថាសំណង់នេះពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងសាងសង់ខុសបច្ចេកទេសរំលោភ លើជញ្ចើមផ្លូវសាធារណៈ កម្លាំងមានសមត្ថកិច្ចក៏បានវាយគំទេចអាងស្តុបទឹកនេះចេញ និងបានធ្វើកំណត់ហេតុបញ្ឈប់ការសាងសង់ ដោយទុករយៈពេលចំនួន០៣ថ្ងៃ ដើម្បីអោយម្ចាស់ផ្ទះរុះរើសំយ៉ាបដែលរំលោភលើចិញ្ចើមផ្លូវសាធារណៈចេញផងដែរ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More