Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យុវសិស្សវិទ្យាល័យ ឈូកវ៉ា ២នាក់ចេញធ្វើសកម្មភាពឆក់ការបូប ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួន២នាក់ជិះម៉ូតូស៊េរីថ្មី ២០១៨ មកធ្វើសកម្មភាពឆក់កាបូប នារីម្នាក់

អង្គុយក្នុងរថយន្តបានហើយ បានបន្ថែមល្បឿនរត់មកដល់ក្រោយសួនកុមារពោធិ៍ចិត្តក៏ជួប គ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ះជាមួយក្រុមសមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ល្បាត ឃាត់ខ្លួនបានម្នាក់និង កាបូបលុយតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ វេលាម៉ោង១៤និង០០នាទី ថ្ងៃទី ២៦ ធ្នូ ២០១៧ នៅចំណុចផ្លូវបេតុង វត្តតាំង កសាង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

 សមត្ថកិច្ចបានឲដឹងថា ជនសង្ស័យ ឈ្មោះ សុខ រក្សា ហៅអាម៉ៅ ភេទប្រុស មុខរបរសិស្ស មានទីលំនៅ ភូមិអណ្តូងតាអក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ឃាត់ខ្លួនជនសង្ស័យទី២ ផាន់ ណា ភេទប្រុស អាយុ ប្រហែល១៨ឆ្នាំ មុខរបរសិស្ស វិទ្យាល័យ ឈូកវ៉ា ។(គេចខ្លួន)

សមត្ថកិច្ចបានដកហូតគ្រឿងម៉ាកហុងដារសេ១២៥ស៊េរី ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GS-8087 ជារបស់ជនសង្ស័យ។

 នៅក្នុងកាបូបនោះមានអត្តសញ្ញាណប័ណ្ណលេខ ១០០៧២៦៥៣១ .ទូរស័ព្ទដៃម៉ាកសាំសុង S4 ១គ្រឿង. ម៉ូតូម៉ាកហុងដារ សេ១២៥ស៊េរី ២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-8087. លេខតួ និង ម៉ាស៊ីន5113723 ។

 តាមចម្លើយសារភាពដែលសមត្ថកិច្ចឃាត់ខ្លួន បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួន និងបក្សពួកឈ្មោះ ផាន់ ណា បានជិះម៉ូតូចេញពីភូមិអណ្តូងតាអក មកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានធ្វើ សកម្មភាពឆក់យក កាបូបពីមនុស្សស្រីម្នាក់អង្គុយក្នុងរថយន្ត ពេលឆក់បានហើយ ខ្លួនបានជិះម៉ូតូបន្ថែម ល្បឿនគេចខ្លួន ស្រាប់តែមកដល់ចំណុចក្រោយសួនកុមារពោធិ៍ចិនតុង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលនោះ ប្រជាពលរដ្ឋស្រែកថាចោរៗ ផ្អើលដល់សមត្ថកិច្ចល្បាត ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខ ពួកម្នាក់ទៀតបានគេចខ្លួនបាត់តែម្តង ។

 បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ខាន នគរបាលខណ្ឌពោធិ៍ សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More