Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រអៀសខ្លួន! ឃើញប៉ូលីស រត់ទៅហែលទឹកទន្លេបាសាក់ បំណងគេចខ្លួន តែប៉ូលីសស្រុកស្អាង ជិះទូកតាមឃាត់ខ្លួនមកវិញ

ខេត្តកណ្តាល៖ មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវ សមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនកាលពីវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ត្រូវនឹងថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ នៅចំណុច រោងរបស់ឈ្មោះ ជួប សុវណ្ណារ៉ា ស្ថិតក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

​ជនសង្ស័យ ឈ្មោះ ជួប សុវណ្ណារ៉ា ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៥កញ្ចប់តូច និង ឧបករណ៍វ៉ិចខ្ចប់ ប្រើប្រាស់មួយចំនួន ។

​សមត្ថកិច្ចបា្រប់ថា នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥ និង៥០ នាទី ក្រោយទទួលបានព័ត៍មាន ពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ភ្លាៗមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានទៅដល់ចំណុចកើតហេតុ ពេលជាមួយគ្នានោះ ជនសង្ស័យបានឃើញសមត្ថកិច្ចនគរបាល ព្យាយាមរត់ទៅហែលទឹកទន្លេបាសាក់ រំពេចនោះសមត្ថកិច្ចនគរបាលបានជិះទូកតាមឃាត់ខ្លួនមកវិញ ។

ដោយទទួលបានបទបញ្ជាពី ឯកឧត្តម អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពីលោកស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតអោយធ្វើការឆែកឆេររកវត្ថុតាង មានការដឹកនាំផ្ទាល់ ដោយលោក វរះសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ធ្វើការត្រួតពិនិត្យ ឆែកឆេរ រោងរបស់ឈ្មោះ ជួប សុវណ្ណារ៉ា បានរកឃើញម្សៅក្រាបពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៥កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរ បាលរដ្ឋ បាលតាលន់ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ជួប សុវណ្ណារ៉ា បានអះអាងថា គ្រឿងញៀន នឹងឧបករណ៍ សំរាប់វ៉ិចខ្ចប់ប្រើប្រាស់ ដែលសមត្ថកិច្ចរកឃើញនៅក្នុងរោង មិនមែនជារបស់ខ្លួនទេ ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាម នីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More